ព័ត៌មានជាតិ

ព្រឹកស្អែកនេះ! យុវជន៣នាក់ ដែលអ្នកលេងហ្វេសបុកដាក់រហ័សនាម «ក្រុមគួនអ៉ីស្រុកខ្មែរ» ត្រូវចាប់ខ្លួន ក្រោយកាន់កាំបិត និងដំបង ទៅបង្កហិង្សាដាក់អ្នកដទៃ នឹងបញ្ជូនទៅតុលាការ

ព្រឹកស្អែកនេះ! យុវជន៣នាក់ ដែលអ្នកលេងហ្វេសបុកដាក់រហ័សនាម «ក្រុមគួនអ៉ីស្រុកខ្មែរ» ត្រូវចាប់ខ្លួន ក្រោយកាន់កាំបិត និងដំបង ទៅបង្កហិង្សាដាក់អ្នកដទៃ នឹងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ក្រោយយកកាំបិតដងវែង ដែកទីប និងមួកសុវត្ថិភាព ទៅបង្កហិង្សាដាក់អ្នកដទៃ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំណុចភូមិដំណាក់ធំ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

មនុស្ស៣នាក់ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដាក់រហ័សនាម «ក្រុមគួនអ៉ីស្រុកខ្មែរ» ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួន ដើម្បីចាត់ការបន្ដតាមនីតិវិធី ក្រោយជនសង្ស័យទាំង៣នាក់នេះ ប្រដាប់ដោយកាំបិត និងដំបង ទៅបង្កអំពើហិង្សាដាក់អ្នកដទៃ ហើយត្រូវបានគេយកវីដេអូផ្សព្វផ្សាយ ចែកចាយពេញបណ្ដាញសង្គម។

ក្រុមគួនអ៉ីស្រុកខ្មែរ ទាំង៣នាក់ដែលត្រូវចាប់ខ្លួនទី១៖ឈ្មោះ រុំលី សៃនី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២, ទី២៖ ឈ្មោះ ម៉េង សុខហេង អាយុ១៥ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ និងទី៣៖ ឈ្មោះ រុំ លី សុខសាន្ត អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន កាំបិតវែងចំនួន១ និងដេកទីប ចំនួន១ និងមួកសុវត្ថិភាព១។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះ៕

 

crt

Leave a Reply

Your email address will not be published.