ព័ត៌មានជាតិ

កម្ពុជាគ្រោងចំណាយថវិកា ២០០លានដុល្លារ លើការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចំណាយថវិកាមិនតិចជាង ២០០លានដុល្លារអាមេរិកនោះទេ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ទឹកប្រាក់ប្រមាណ ២០០លានដុល្លារនេះ មិនរាប់បញ្ចូលលើការសាងសង់ពហុកីឡដ្ឋានមករតតេជោ ដែលជាជំនួយទាំងស្រុង ១០០% របស់មិត្តចិននោះទេ ហើយផ្ទះកីឡាសម្រាប់កីឡាករស្នាក់នៅ ក៏មិនរាប់បញ្ចូលដែរ ផ្ទះកីឡារជាការប្រើប្រាស់ យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships Projects) រាជរដ្ឋាភិបាល មិនចំណាយថវិកានោះទេ។

 

ការលើកឡើងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

 

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ចំណាយលើការរៀបចំការប្រព្រឹត្តទៅរបស់ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យើងគ្រោងចំណាយមិនតិចជាង ២០០លានដុល្លារទេ ទាំងការរៀបចំ ទាំងពេលធ្វើពិធីប្រកួត»។

 

សូមជម្រាបថា នៅសល់តែ ១០០ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលវេលា ដែលកម្ពុជា ទទួលភារកិច្ចរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមហើយ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។

 

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្កម្ពុជាគ្រោងចំណាយថវិកា ២០០លានដុល្លារ លើការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ftនាំ២០២៣៕

 

crt

Leave a Reply

Your email address will not be published.