ព័ត៌មានជាតិ

វត្ត សិរីតេជ្ជ: កំពុងដង្ហើយហៅនិងទទូចស្នើរសុំជំនួយខណៈដំបូលព្រះវិហារធ្លុះ ធ្លា យ និង ទ្រុឌទ្រោមស្ទើរទាំងស្រុង

វត្ត សិរីតេជ្ជ: កំពុងដង្ហើយហៅនិងទទូចស្នើរសុំជំនួយខណៈដំបូលព្រះវិហារធ្លុះ ធ្លា យ និង ទ្រុឌទ្រោមស្ទើរទាំងស្រុង

(កំពង់ឆ្នាំង)៖ ព្រះសង្ឃ អាចារ្យ គណកម្មាធិការវត្តសិរីតេជ្ជៈ និង បង ប្អូន ប្រជាព លរដ្ឋកំពុងដង្ហើយ រកជំនួយ សប្បុរសជន ដើ ម្បីកសាងដំបូលព្រះវិហារថ្មី ដែលព្រះ វិហា រចាស់បច្ចុប្បន្ន មានសភាពទ្រុឌ ទ្រោមយ៉ា ងខ្លាំង មិនអាចអោយពុទ្ធបរិស័តចូលទៅថ្វាយបង្គំព្រះ ឬ កម្មវិធីសូត្រមន្តផ្សេងៗក្នុងព្រះវិហារនោះបានឡើយ ។ ព្រះវិហារនេះស្ថិតនៅក្នុងវត្តសិរីតេជ្ជៈ ភូមិប្របជ្ជ: ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

 

ប្រជាពលរដ្ឋដែលរស់នៅក្បែរៗវត្តនោះបានបង្ហាញនូវអារម្មណ៍ ស្រគត់ស្រគុំ និង បានអោយដឹងថា: ព្រះវិហារដែលមានសភាពទ្រុឌទ្រោមដំបូលធ្លុះធ្លាយមើល ឃើញមេឃ ឃើញផ្កាយមួយនេះ ពិតជា កំសត់ ខ្លាំងណាស់ ពិសេសរៀងរាល់រដូវបុណ្យទានម្តងៗ គឺពួកគាត់មិនដែលហ៊ានចូលក្នុងព្រះវិហារនោះឡើយ ព្រោះដោយមើលឃើញពីសភាពព្រះវិហារមួយនេះពិតជាមានសភាពទ្រុឌទ្រោម ដោយខ្លាចបាក់ស្រុតសង្កត់លើពួកគាត់ ។ នៅរៀងរាល់រដូវបុណ្យទានម្ដងៗគឺពួកគាត់តែងតែនាំគ្នាមកក្រាលកន្ទេលនៅខាងក្រៅព្រះវិហារ ដើម្បីជួបជុំ និង ប្រារព្ធកម្មវិធីបុណ្យទាន ជារៀងរាល់ពេល ។

 

ប្រជាពលរដ្ឋចំណុះជើងវត្តនោះបានបន្តឲ្យដឹងផងដែរថា ដោយឃើញវត្តអារាមដទៃមួយចំនួន មានសោភ័ណ្ឌភាពស្អាត គួរឲ្យសោមនស្ស ចំណែកឯវត្តអារាមមួយនេះវិញ ព្រះវិហារចាស់ ទ្រុឌ ទ្រោម ដំបូលធ្លុះធ្លាយ មើលឃើញផ្កាយ ឃើញមេឃ បែបនេះ ពួកគាត់ក៏បាន មូលមតិគ្នាជាឯកច្ឆ័ន្ទ ស្នើសុំជួសជុលដំបូលព្រះវិហារនេះ ជាយួរណាស់មកហើយ រហូតមកដល់ពេលនេះ អស់រយៈពេលប្រហែល ០៤ឆ្នាំហើយ ។ តែមន្ទីរធម្មការ និង សាសនា នឹង មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ហាក់មើលរំលង ។

 

ប្រជាពលរដ្ឋទទូចស្នើរសុំឲ្យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយអន្តរាគមន៍ និង ពន្លឿនបន្ថែមចំពោះឯកសារ ដែលបានស្នើសុំជួសជុលដំបូលព្រះវិហារ ដែលបានដាក់ជួនទៅមន្ទីរធម្ម ការ និង សាសនា នឹង មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខាងលើនោះផង ។ ព្រោះឲ្យតែមានកម្មវិធីបុណ្យទានម្ដងៗពួកគាត់តែងតែនាំគ្នាមកក្រាលកន្ទេលនៅ ខាង ក្រៅព្រះវិហារ ជួនពេលខ្លះក៏មានភ្លៀងធ្លាក់ រត់ចែកជើងគ្នា រកកន្លែងជ្រករៀងៗខ្លួនក៏មាន ៕

crt

Leave a Reply

Your email address will not be published.