ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ និងលោកស្រី ចាត់តំណាងអញ្ជើញសួរសុខទុក្ខលោក អ៊ូ ឱហាត មន្រ្តីជាន់ខ្ពស់គណបក្សដែលមានជំងឺនៅគេហដ្ឋានក្នុងខេត្តតាកែវ

តាកែវ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត​ ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ (TYDA) នៅថ្ងៃទី១១ ខែកុម្ភ:​ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខលោក អ៊ូ ឱហាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលមានវ័យចាស់ ដល់គេហដ្ឋាននៅភូមិត្នោតទេ​រ​ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

 

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស, សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក អ៊ូ ឱហាត​។

 

លោក អ៊ូ ឱហាត​ មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា​ សៅ ទី​ ហេងសំរិន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបលោកដល់លំនៅដ្ឋាន។

 

សូមជម្រាបជូន លោក អ៊ូ​ ឱហាត​ បានចូលរួមបម្រើការងារគណបក្ស​ និងប្រទេសជាតិ​ តាំងពីក្រោយថ្ងៃរំដោះ ៧​ មករា ១៩៧៩ ដោយបានបម្រើការងារដូចជា ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សំណង់រដ្ឋ ក្រសួងឧស្សាហកម្ម ជាអនុរដ្ឋមន្រ្តីក្រសួងផែនការ ជារដ្ឋលេខាធិការក្រសួងផែនការ។ បច្ចុប្បន្នលោកមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

 

លោកបានបញ្ជាក់ផងដែរថា រូបលោកផ្ទាល់ បានបន្តគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិតក្មួយ​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

 

លោកក៏បានរំលឹកថាយុវជនគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច សំខាន់បី គឺបន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ។

 

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក​ ចាយ បូរិន ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ​អ៊ូ ឱហាត និងជូនពរដល់លោក មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕

crt

Leave a Reply

Your email address will not be published.