ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកខ្លះអួតមេរបស់គេ សម រង្ស៊ី ថាសុខចិត្តបោះបង់ការងារលុយដ៏ច្រើននៅបារាំងមកបម្រើការងា រនៅកម្ពុជា តែទាល់បានតំណែងរដ្ឋមន្ត្រីបានមក, ខុសពីសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យក ជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិ 

បណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកខ្លះអួតមេរបស់គេ សម រង្ស៊ី ថាសុខចិត្តបោះបង់ការងារលុយដ៏ច្រើននៅបារាំងមកបម្រើការងា រនៅកម្ពុជា តែទាល់បានតំណែងរដ្ឋមន្ត្រីបានមក, ខុសពីសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យក ជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិ

 

ភ្នំពេញ÷លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថាមានអ្នកន យោបាយខ្លះ បានអួតអំពីគុណសម្បត្តិមេរបស់គេ ដែលលោកមិនចង់និយាយចំឈ្មោះ តែបានធ្លោយថាជាលោក សម រង្ស៊ី ដោយគេអួតថាមេរបស់គេមកកម្ពុជា [ឆ្នាំ៩០ប្លាយ] សុខ ចិត្តលះបង់ធំធេងណាស់ បោះបង់នូវការងារ និងលុយដ៏ច្រើននៅប្រទេសបារាំង ដើម្បីមកបម្រើការងារនៅកម្ពុជា។

 

លោកបណ្ឌិតបានចោទសំណួរថា តើពេលនោះគាត់ [សម

រង្ស៊ី] មកធ្វើអី? គឺទាល់តែបានតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច

ហើយប្រពន្ធគាត់ ធ្វើការនៅធនាគារជាតិ ទើបព្រមមក។

 

លោកបណ្ឌិតប្រាប់ទៅវិញថា សម្តេចតេជោ ហ៊ុន សែន និងមេ ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្មានឱកាសទៅធ្វើការដូចគេទេ សុទ្ធតែជាកូនកសិករ ពេលផ្ទុះសង្គ្រាមសុខចិត្តយកជីវិតធ្វើដើមទុន រំដោះប្រទេសជាតិ ប្រជាជនចេញពីរបបប្រល័យពូជ សាសន៍ និងបញ្ចប់សង្គ្រាមទាំងស្រុងនោះកម្ពុជា នៅប្រជា ពលរដ្ឋតាំងពីពេលលំបាក ហើយក៏មិនរត់ចោលប្រជាពលរដ្ឋនោះដែរ។

 

តាមរយៈវីដេអូរបស់លោកបង្ហោះក្នុង Facebook ផ្លូវការ លោ កបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អ្នក នយោ បាយបក្សខ្លះ គាត់អួតមេរបស់គាត់ គាត់ថាមេរបស់គាត់កាល មុនមកស្រុកខ្មែរ គាត់ធ្វើការនៅស្រុកបារាំង មានលុយច្រើន សុខចិត្តបោះបង់ លុយកាក់មុខរបរនៅស្រុកបារាំង រាប់ម៉ឺនរាប់សែនអឺរ៉ូ ដើម្បីមកធ្វើការនៅស្រុកខ្មែរ [លោក សម រង្ស៊ី ] តើគាត់មក ដឹងមកធ្វើអីទេ? គាត់មកដំបូងគេ ទាល់តែបានធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រពន្ធគាត់ធ្វើធនាគារជាតិ បានមក អីចឹងដដែល។ តែខ្ញុំប្រាប់គាត់វិញថា មេដឹកនាំគណបក្ស ប្រជា ជនកម្ពុជា គ្មានឱកាសទៅធ្វើការនៅទីនោះទេ [បារាំង] ព្រោះកាលពីមុនអ្នកស្ទឹងត្រង់ សម្តេចតេជោ ត្រូវសម្រេចចិត្តចោលយាយខ្ញុំ ដើម្បីបានរៀនបន្តស្នាក់នៅវត្តនាគវ័ន កូនអ្នកក្រទេ ពេលផ្ទុះសង្គ្រាមសុខចិត្តយកជីវិតធ្វើដើមទុន អត់មានលុយបោះបង់ទេ មានតែយកជីវិតទៅបោះបង់ គេបោះបង់លុយរាប់ម៉ឺនរាប់សែនអឺរ៉ូ គេមកយកតួនាទីធ្វើជារដ្ឋមន្ត្រី ចុះពីយន្តហោះឆ្នាំ៩០ជាង គេថា គេលះបង់ធំ ណែ ! ថ្នាក់ដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា​ មិនមែនត្រឹមតែសម្តេចតេជោទេ ថ្នាក់ ដឹក នាំផ្សេងទៀត សុទ្ធតែចេញពីត្រកូលកសិករ យកជីវិតធ្វើដើម ទុនរំដោះប្រទេសជាតិ អីចឹងការនៅជាមួយប្រជាពលរដ្ឋ តាំង ពីពេលលំបាកមក មានការអ្វីក៏គណបក្សប្រជាជនកម្ពុជា ជា ពិសេសម្តេចតេជោ មិនរត់ចោលប្រជាពលរដ្ឋដែរ ព្រោះធ្លាប់លំ បាកជាមួយគ្នា អត់មានប៉ាស្ព័រពីរទេ អត់មានសញ្ជាតិពីរទេ»។

 

លោកបណ្ឌិតបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន បានយក ជីវិតធ្វើដើមទុន ក្នុងការរំដោះប្រទេសនិងប្រជាជនពីរបបប្រល័ យពូជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមនៅកម្ពុជាក្នុង ឆ្នាំ១៩៩៨ ដោយការហ៊ានចូលតំបន់ខ្មែរក្រហម អន្លង់វែងទោះ បីសមាជិកគ្រួសារមិនគាំទ្រក្តី ក៏សម្តេចតេជោ ហ៊ានយក ជីវិតខ្លួនឯងធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។

 

លោកបានថ្លែងថា «នៅក្នុងដំណាក់កាលដែលលំបាកទាំង

អស់ លោកតា លោកយាយជឿ ចុះថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ថ្នាក់ដឹកនាំរបស់រាជរដ្ឋា ភិបាលអត់រត់ចោលប្រជាពលរដ្ឋទេ ហើយដើរមុនរហូត អ្នកខ្លះពូកែណាស់ ស្រែកពីក្រៅប្រទេស ឲ្យប្រជាជនដើរចូលចំការមីន តែគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល សម្តេចតេជោ គឺដើរដោះមីនមុន បានឲ្យប្រជាពលរដ្ឋចូល ដោះមីនហើយដើរចូលខ្លួនឯងទៀត ដើម្បីឲ្យប្រជាពលរដ្ឋដឹងថាដើរទៅសុវត្ថិភាពបាន ឲ្យប្រជាពលរដ្ឋទៅ»៕

crt

Leave a Reply

Your email address will not be published.