ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច ចុះ​ណែនាំ និង​រៀបចំ​សណ្ដាប់​ធ្នាប់​​ដែល​អាជីវករ​យក​ចំណី​ផ្លូវ​លក់ដូរ​យ៉ាង​អនា​ធិប​តេយ្យ

កម្លាំង​សមត្ថកិច្ច ចុះ​ណែនាំ និង​រៀបចំ​សណ្ដាប់​ធ្នាប់​​ដែល​អាជីវករ​យក​ចំណី​ផ្លូវ​លក់ដូរ​យ៉ាង​អនា​ធិប​តេយ្យ

ដោយ​សង្កេត​ឃើញ​ថា មាន​អាជីវករ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សៀមរាប បាន​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ​យ៉ាង​អនា​ធិប​តេយ្យ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រុង​សៀមរាប បាន​សហការ​គ្នា ចុះ​ទៅ​ណែនាំ និង​រៀបចំ​សណ្ដាប់ធ្នាប់​

 

ខេត្តសៀមរាប ៖ ដោយ​សង្កេត​ឃើញ​ថា មាន​អាជីវករ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សៀមរាប បាន​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​ក្រុង​សៀមរាប បាន​សហការ​គ្នា ចុះ​ទៅ​ណែនាំ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ក្រុង​សៀមរាប​តែ​ម្តង ដើម្បី​ឱ្យ​មាន​សោភ័ណ​​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

 

បើ​តាម​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ដើម្បី​ឱ្យ​ក្រុង​សៀមរាប​មាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​ឡើង​វិញ​នោះ ដូច្នេះ​ត្រូវ​បងប្អូន​អាជីវករ​លក់ដូរ​ទាំងអស់ ចេះ​ចូលរួម​សម្អាត​បរិស្ថាន​ក្រុង​ឱ្យ​បាន​ល្អ ដែល​ជាទី​ក្រុង​វ៉ៃ​ឆ្លាត​។ អាជ្ញាធរ​បាន​បញ្ជាក់​ទៀត​ថា ធ្វើ​ច្រើន ខុស​ច្រើន មែនហើយ លោក​ព្រះ​អើយ ល្មម​ៗ​បាន​ហើយ អ្នក​ចាំ​ទទួលផល បើ​ឈប់​បាន​ឈប់​ទៅ ដល់​ពេល​យើង​រួម​គ្នា​គិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ (​អ្នកដឹង​ទើប​ដឹង​)!​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​នាំ​គ្នា​សាទរ​ទៅ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុង​សៀមរាប ដែល​បាន​ប្រើ​កណ្ដាប់ដៃ​ដែក​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ក្រុង​សៀមរាប បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។ មហាជន​មាន​ក្តី​រំពឹង និង​សូម​អង្វរ​ដល់​មន្ត្រី​មួយ​ចំនួន ដែល​លូកដៃ​យក​លុយកខ្វក់​ពី​អាជីវករ​ជា​ថ្នូរ​នឹង​ការ​មិន​អើពើ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ទេសចរណ៍​នេះ​តទៅ​ទៀត​៕

crt

Leave a Reply

Your email address will not be published.