ព័ត៌មានជាតិ

ស្រីអ្នកមានម្នាក់ចាក់ដីលុបបឹង…សន្យាកាយចេញ តែសន្យាខ្យល់ !

ស្រីអ្នកមានម្នាក់ចាក់ដីលុបបឹង…សន្យាកាយចេញ តែសន្យាខ្យល់ !

 

ខេត្តមណ្ឌលគិរី ៖ ម្ចាស់​ទីតាំង​ដី​មួយ​កន្លែង​បាន​ធ្វើ​សកម្មភាព​ចាក់​ដី​ចូល​ចំណី​បឹង​ធម្មជាតិ ត្រូវ​បាន​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដឹកនាំ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​និង​តម្រូវ​ឲ្យ​កាយ​ដី​ចេញ​វិញ តាំងពី​ថ្ងៃ​ទី​០១ កុម្ភៈ ២០២៣ ប៉ុន្តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០២៣ គេ​នៅ​មិន​ទាន់​ឃើញ​ម្ចាស់​នោះ​ធ្វើ​តាម​កិច្ចសន្យា​ឡើយ​។

 

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នកស្រី ជួន សំនៀង ដែល​រង​ការ​ចោទ​ថា បាន​ប្រើ​គ្រឿងចក្រ​លុប​បឹង​ធម្មជាតិ​មួយ​កន្លែង​ខាងក្រោយ​លំហែកាយ​រី​ស៊​ត ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ ឆ្នាំ​២០២៣ បាន​ធ្វើការ​សន្យា​នៅ​ចំពោះ​មុខ​ព្រះ​អាជ្ញា​រង​ដ៏​មាន​អំណាច​មួយ​រូប​គឺ​លោក អ៊ា​ង សុគន្ធ ថា​នឹង​កាយ​យក​អាចម៍ដី​នោះ​ចេញ ដោយ​រក្សា​ភាព​ដើម​នៃ​បឹង ហើយ​ទុកជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​វិញ ។

 

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​ពុំ​បាន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ ។ កិច្ចសន្យា​នេះ បាន​ធ្វើ​ឡើង​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ក្រោយ​ពី​អ្នកស្រី​បាន​ប្រើ​គ្រឿងចក្រ​កាយ​លុប​បឹង​ធម្មជាតិ​ខាង​លើ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ចង់​ឃើញ​មានការ​រក្សា​បឹង​ទុកជា​ប្រយោជន៍​សម្រាប់​លំហែ​កម្សាន្ត ផ្ដល់​ភាព​ត្រជាក់ និង​ស្រោចស្រព​ដំណាំ​ផ្ទុះ​ប្រតិកម្ម ។

 

លោក អ៊ា​ង សុគន្ធ អំឡុង​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​បាន​លើក​ឡើង​ថា ចំពោះ​ករណី​នេះ​ពី​ដើម​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ នឹង​ឲ្យ​កាយ​អាចម៍ដី​ចេញ​វិញ តែ​បច្ចុប្បន្ន​ត្រូវ​ប្រឈម នឹង​ទោសទណ្ឌ​ជាប់​ពន្ធនាគារ ។

 

កន្លង​មក លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី តែងតែ​លើកយក​មក​រិះគន់​ជា​បន្តបន្ទាប់​តាម​វេទិកាសាធារណៈ អំពី​ករណី​ចាក់​ដី​លុប​អូរ លុប​បឹង​​​បញ្ជា​ឲ្យ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ទប់​ស្កាត់ និង​បង្ក្រាប​ករណី​ល្មើសច្បាប់​ទាំងនេះ ដើម្បី​ផល​ប្រ​យោ​ជ​ន៏​សាធារណៈ ។

crt

Leave a Reply

Your email address will not be published.