ព័ត៌មានជាតិ

ក្រុមការងារយេនឌ័រ នៅតាមក្រសួងចំនួន៨ ប្រកាសគាំទ្រសម្ដេចតេជោ ប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រី

ក្រុមការងារយេនឌ័រ នៅតាមក្រសួងចំនួន៨ ប្រកាសគាំទ្រសម្ដេចតេជោ ប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រី

 

ភ្នំពេញ)៖ ក្រុមការងារយេនឌ័រ នៅតាមក្រសួងចំនួន៨ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែមានស្តង់ដាតែមួយ នៅក្នុងកិច្ចការពារសិទ្ធិរបស់ស្ត្រីគ្រប់ៗរូប និងគ្រប់លំដាប់ថ្នាក់។

 

លើសពីនោះទៀត ក្រុមការងារយេនឌ័រ នៅតាមក្រសួងទាំង៨នេះ ក៏បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន សូមធ្វើការប្រឆាំងដាច់ខាត ចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រី ដូចគ្នា។

 

ក្រុមការងារយេនឌ័រ នៅតាមក្រសួងទាំង៨នេះ រួមមាន៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ក្រុមការងារយេនឌ័រ មិនគាំទ្រនូវរាល់ទង្វើ ឬ ការប្រើប្រាស់ពាក្យសម្តីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ស្ត្រីនោះទេ ផ្អែកតាមគោលការណ៍ច្បាប់ ស្ត្រីទាំងអស់ ឬ រួមទាំងស្ត្រីជាថ្នាក់ដឹកនាំកំពូល ក៏ត្រូវទទួលបាននូវសិទ្ធិ និងកិច្ចការពារស្មើៗគ្នា ដោយគ្មានការរើសអើង៕

 

ខាងក្រោមនេះ ជាសេចក្ដីប្រកាសគាំទ្រ របស់ក្រុមការងារយេនឌ័រ នៅតាមក្រសួងទាំង៨៖

crt

Leave a Reply

Your email address will not be published.