ព័ត៌មានជាតិ

អាសូរ​! ភរិយា​កវី ស្វាយ សំ​អឿ ដ​ង្ហើ​យ​រក​ជំនួយ​សម្រាប់​ព្យាបាល​ជំងឺ​ក្នុង​ជីវិត​ចុង​ក្រោយ

អាសូរ​! ភរិយា​កវី ស្វាយ សំ​អឿ ដ​ង្ហើ​យ​រក​ជំនួយ​សម្រាប់​ព្យាបាល​ជំងឺ​ក្នុង​ជីវិត​ចុង​ក្រោយ

 

រាជធានីភ្នំពេញ ៖ ភរិយា​របស់​វី​រៈកវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី​កាលពី​ជំនាន់​ដើម​ លោក ស្វាយ សំ​អឿ​ន គឹ​អ្នកស្រី ដុំ សុ​ផា​នី បាន​ដាច់​ចិត្ត​ដ​ង្ហើ​យ​រក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ព្យាបាល​ជំងឺ​ក្នុង​ដង្ហើម​ជីវិត​ចុង​ក្រោយ​។

 

បើ​យោង​តាម​សំ​ណេ​រដែ​ល​បាន​ស​សេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​តារាចម្រៀង​លោក សុះ ម៉ាច បានអោយ​ដឹង​ថា ភរិយា​វី​រះ​កវីនិពន្ធ លោក ស្វាយ សំ​អឿ គឺ​លោកយាយ​ដុំ​សុ​ផា​នី ដែល​កំសត់​ទុរគត​គ្មាន​កូនចៅ​ផ្ញើខ្លួន​និង​ក្មួយ ឥឡូវ​កំពុង​តែ​ដង្ហោយហៅ​ខ្ញុំ​សុំ​ជំនួយ​ដើម្បី​បន្ត​ព្យាបាល​ជំងឺ​ និង​បន្តជីវិត​រហូត​ថ្ងៃ​រលត់​សង្ខា ​។

 

លោក​បញ្ជាក់​ថា កាលពី​ខ្ញុំ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​លោកយាយ​នៅ​ឯ​ស្រុក​កង​មាស​ខេត្តកំពង់ចាម​ រួម​ជា​អំណោយ​មួយ​ចំនួន​ទៅ​តាម​លទ្ធភាព​សមាគម​ និង​សប្បុរសជន​ជូន​លោកយាយ​ផង​ដែរ ​។

 

លោក សុះ ម៉ាច បន្ថែម​ថា បើ​បែរមក​មើល​ស្នាដៃ​របស់​ស្វា​មីលោកយាយ​វិញ គឺ​លោក​ស្វាយ សំ​អឿ គឺ​មាន​ច្រើន​អនេក​រាប់​មិន​អស់ តាំងពី​ទស្ស​វត្ត​រ៍​៦០​រហូត​ដល់​១៩៧៥ ភាគច្រើន​បទ​ចម្រៀង​ក្នុង​ខ្សែភាពយន្ត បទ​មនោសញ្ចេតនា បទ​ប្រជាប្រិយ ខ្មែរ ដែល​លោក​សេង​តារា បាន​ស្រាវជ្រាវ​រៀបរាប់​កន្លង​មក មាន​ដូច​ជា​. សំណព្វចិត្ត​.​កង​កម្ម​កង​កែវ​.​ស្ទឹង​កែវ​..​កណ្តាល​ដួងចិត្ត ស្ម័គ្រ​បង​ដែរ​ឬ​អូន​ស្រី ..​។​ល​។ តែ​លោកយាយ​គ្មាន​វាសនា​បាន​ទទួល​មរតក​ពី​ស្វា​មី​លោកយាយ​ឡើយ​ ។

 

​តាម​លោក សុះ ម៉ាច ខ្ញុំ​ក៏​បាន​បរិ​ច្ចាគ​១០ម៉ឺន​​រៀលជូន​លោកយាយ ប្រសិនបើ​លោក​អ្នកមាន​សេចក្តី​អាណិត​​មេត្តា​ជួយ​តាម​សទ្ធា ខ្ញុំ​នឹង​យក​ទៅ​ជូន​លោកយាយ​ផ្ទាល់ ទុកជា​ការ​ធ្វើបុណ្យ​ជាមួយ​មនុស្យ​ចាស់ជរា​ទុគ៌ត​ម្នាក់​ផង​ចុះ​។

 

សប្បុរសជន​ដែល​មាន​បំណង​ជួយ​ដល់​លោកយាយ​អាច​ទាក់ទង​ទៅ​ទូរស័ព្ទ​របស់​លោក សុះ ម៉ាច 099​867 699.017480177.0966766769.​និង​ABA000176497..sosmach​។ លោក សុះ ម៉ាច បញ្ជាក់​ថា អ្វី​ដែល​លោក​ផុស​សុំ​ជំនួយ​ដល់​លោកយាយ​នា​ពេល​នេះ​គឺ​ដោយសារ​តែ​លោក​អនិច្ចា​ពេក ចំពោះ​លោកយាយ​និង​ព្រលឹង​វី​រះ​កវី លោក​ស្វាយ សំ​អឿ​។

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លង​ទៅ ​ក្រសួង​វប្បធម៌​ក៏​បាន​សម្រេច​ប្រគល់​សិ​ទិ្ធ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៦៥​បទ​ដែល​ជា​ស្នាដៃ​របស់​លោក ស្វាយ សំ​អឿ ជូន លោកស្រី ដុំ សំ​អូន ឬ ដុំ សុ​ផា​នី ជា​ភរិយា​ដែល​កំពុង​មានជីវិត​នៅឡើយ ៕​

crt

Leave a Reply

Your email address will not be published.