ព័ត៌មានជាតិ

មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ»

មនុស្សជំនិត លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀន ហើយបញ្ជាក់ថា «លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀនទេទោះកាលៈទេសៈណាក៏ដោយ»

ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនឱ្យបញ្ឈប់បន្លំយកឈ្មោះ លោក កឹម សុខា ទៅភ្ជាប់ជាមួយបក្សភ្លើងទៀនតទៅទៀត។

ទន្ទឹមគ្នានឹងការបញ្ជាក់ប្រាប់ លោក រ៉ុង ឈុននេះ លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា បានអះអាងថា ទោះបីជាកាលៈទេសៈណាក៏ដោយ លោក កឹម សុខា នឹងមិ​នទៅដឹកនាំ គណបក្សភ្លើងទៀននោះឡើយ។

ការលើកឡើងរបស់ មនុស្សជំនិតលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី អនុប្រធានបក្សភ្លើងទៀន លោក រុង ឈុន ខំទូងស្គរលេងប៉ាហ៉ី ដោយព្យាយាមស្រែកបន្លំយកឈ្មោះរបស់ លោកកឹម សុខា មកភ្ជាប់ជាមួយបក្សភ្លើងទៀន នៅក្រោមលេសអញ្ជើញ លោក កឹម សុខា ឱ្យទៅដឹកនាំបក្សភ្លើងទៀន។

លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «ជានិច្ចជាកាល ខ្ញុំតែងតែនៅជាប់ជាមួយ ឯកុឧត្តម កឹម សុខា រហូតមកដល់ពេលនេះ ខ្ញុំស្គាល់ច្បាស់ និងដឹងយ៉ាងប្រាកដអំពីទស្សនៈ គោលការណ៍ និងគោលជំហររបស់ ឯកឧត្តម កឹម សុខា ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ គឺ “លោកនឹងមិនទៅដឹកនាំបក្សភ្លើងទៀន ទោះក្នុងកាលៈទេសៈណា ក៏ដោយ”»។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថា លោកហ៊ានអះអាងជំនួសមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនថា ប្រសិនបើលោក កឹម សុខា ត្រូវបានលើកលែងពីការចោទប្រកាន់ និងអាចធ្វើសកម្មភាពនយោបាយវិញ លោកនឹងទៅអញ្ជើញលោក កឹម សុខា ឱ្យទៅធ្វើជាមេដឹកនាំគណបក្សភ្លើងទៀនដោយផ្ទាល់។

«អ្វីដែលមិនអាចនោះ គឺទស្សនៈ គោលការណ៍ និងគោលជំហររបស់មេដឹកនាំបក្សភ្លើងទៀន ផ្ទុយស្រឡះពី លោក កឹម សុខា ហើយអ្នកនយោបាយអគុណធម៌មួយចំនួន នៃបក្សភ្លើងទៀន បានវាយប្រហារ និងប្រមាថមកលើលោក រួមទាំងអ្នកវិភាគរត់ចោលស្រុក ឈ្មោះ សេង សារី»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក មុត ចន្ថា។

លោកបន្តទៀតថា ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានថ្លែងជាសាធារណៈថា អាជ្ញាធរមានភស្តុតាងរឹងមាំរួចហើយ អំពីការជាប់ពាក់ព័ន្ធរវាងមេដឹកនាំបក្សភ្លើងទៀន និងលោក សម រង្ស៉ី ព្រមទាំងអ្នកនយោបាយទណ្ឌិតនៅក្រៅប្រទេស៕

 

crt

Leave a Reply

Your email address will not be published.