ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារផ្អែមល្ហែមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត 

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារផ្អែមល្ហែមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត

(ភ្នំពេញ)៖ បើទោះបីមមាញឹកនឹងបេសកកម្មការងារនៅក្រៅប្រទេសយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានភ្លេចថ្ងៃខួបសំណើតភរិយាសំណព្វចិត្តរបស់សម្តេចឡើយ ដោយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចបានបង្ហោះសារយ៉ាងផ្អែមល្ហែម ជូនពរសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតនាថ្ងៃនេះ។

បើទោះបីសម្តេចនៅក្រៅប្រទេស មិនបានចូលរួមកំដរភរិយាពិសារអាហារក្នុងថ្ងៃខួបកំណើត តែសម្តេចតេជោសង្ឃឹមថា កូនៗ និងចៅៗរបស់សម្តេចនឹងទៅកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបកំណើតនាល្ងាចនេះ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាច្រើនសន្លឹក អមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថាកូនៗ និងចៅៗនឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។ សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួប លើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥មករា១៩៧៦.៥មករា២០២៣) ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕

crt

Leave a Reply

Your email address will not be published.