ព័ត៌មានជាតិ

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី

ក្រោយដោះស្រាយពីអាជ្ញាធរ, ក្រុមហ៊ុន «ថាកូអាគ្រី» យល់ព្រមលុបផ្លូវដែលកាយដាច់អនុញ្ញាតឲ្យប្រជាពលរដ្ឋ និងកូនសិស្សអាចធ្វើដំណើរឆ្លងកាត់បានវិញនៅស្រុកកូនមុំ ខេត្តរតនគិរី

 

អាវុធហត្ថមូលដ្ឋានស្រុក, កម្លាំងនគរបាលស្រុកកូនមុំ និងអាជ្ញាធរមូលដ្ឋានឃុំស្រែអង្ក្រង នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះដោះស្រាយជាមួយក្រុមហ៊ុន «ថាកូអាគ្រី (THACO AGRI)» អតីតក្រុមហ៊ុនហ័ងអាញ់ នៅភូមិ៣ ឃុំស្រែអង្ក្រង ដែលបិទផ្លូវប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ មិនឲ្យឆ្លងកាត់, ដឹកកសិផល និងកូនសិស្សមិនអាចទៅរៀនបាន។

 

ក្រុមការងារដែលចុះដោះស្រាយបញ្ហានេះ បានប្រាប់ភ្នាក់ងារ ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា លទ្ធផលគឺវិជ្ជមាន ដោយក្រុមហ៊ុនបានយល់ព្រមលុបផ្លូវ ដែលកាយផ្តាច់ និងណពំនូកដីទួលត្រូវពង្រាបឲ្យស្មើធម្មតាវិញ អនុញ្ញាតឲ្យរថយន្តដឹកកសិផល, រថយន្តចូលដឹកសិស្ស, អ្នកលក់បន្លែ ត្រីសាច់ ផ្លែឈើ នំចំណីចេញ-ចូលជាធម្មតាឡើងវិញ។

 

ជាងនេះទៀតក្រុមការងារ និងខាងក្រុមហ៊ុនបានឯកភាពគ្នាជាគោលការណ៍ថា ក្រុមហ៊ុន មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវមានការឯកភាពពីរដ្ឋបាលខេត្តជាមុនសិន។ បើសិនធ្វើផ្លូវវៀងសម្រាប់ពួកគាត់ធ្វើដំណើរ, ដឹកកសិផល, សិស្សានុសិស្សរៀនសូត្រ, ប្រកបរបរផ្សេងៗ ត្រូវមានការឯកភាពគ្នា ហើយលទ្ធផលនៅថ្ងៃនេះល្អប្រសើរ ដោយមានការយោគយល់គ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

 

ចំណែកលោក NGUYEN HUUHONG ប្រធានរដ្ឋបាលក្រុមហ៊ុន «ថាកូអាគ្រី» បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា ក្រុមហ៊ុន នឹងបើកកសិដ្ឋានចិញ្ចឹមគោអូស្ត្រាលី ហើយបរិវេណក្បែរកន្លែងនេះមិនអនុញ្ញាតឲ្យអ្នកដំណើរចេញ-ចូល ព្រោះខ្លាចឆ្លងជំងឺ។ ទោះបីយ៉ាងនេះក្តី ក្រុមហ៊ុនមុនសម្រេចចិត្តធ្វើអ្វី នឹងមានកិច្ចសហការជាមួយអាជ្ញាធរខេត្តរតនគិរីជាមុនសិន៕

crt

Leave a Reply

Your email address will not be published.