ព័ត៌មានជាតិ

ដំណើររឿង​ចាប់​រំ​លោ​.​ភ​គួរ​ឱ្យ​ចង់​ដឹង​អាន​… ស្ត្រី​ម្នាក់​កំពុង​ចោទប្រកាន់ ប្រុស​កំពុង​ប្រកែក

ដំណើររឿង​ចាប់​រំ​លោ​.​ភ​គួរ​ឱ្យ​ចង់​ដឹង​អាន​… ស្ត្រី​ម្នាក់​កំពុង​ចោទប្រកាន់ ប្រុស​កំពុង​ប្រកែក

 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ដ​ង្ហើ​យ​ហៅរក​យុត្តិធម៌ ដោយ​គាត់​បាន​អះអាង​ថា រូប​គាត់​ត្រូវ​បាន​បុរស​ជា​ជាងដែក​ម្នាក់​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ចំនួន​៣​លើក​ជា​បន្តបន្ទាប់ ហើយ​ប៉ុនប៉ង​ស​ម្លា​.​ប់​ចោល​ទៀត​។ បច្ចុប្បន្ន សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ហើយ​ជា​ច្រើន​ខែ​កន្លង​មក​ហើយ តុលាការ​បាន​ផ្អឹប​សំណុំរឿង​នេះ​ចោល ពុំ​ចាត់ការ​ជូន​គាត់​ឡើយ​។ ទើប​គាត់​អស់សង្ឃឹម ហើយ​បាន​ទទូច​សុំ​ក្ដី​សណ្ដោស​ប្រណី​ពី​ក្រសួង​កិច្ចការ​នារី ជា​ពិសេស​បំផុត​នោះ សុំ​ក្ដី​មេត្តា​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​រក​យុ​ត្ត​ធម៌​ជូន​រូប​គាត់​ផង​។

 

ហើយ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ជន​រង​គ្រោះ​រួម​នឹង​ប្ដី​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​ទៅ​ដល់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្វែងរក​ជួប​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​នូវ​រឿង​ដែល​ជនសង្ស័យ​បំពាន​មក​លើ​រូប​គាត់ ខណៈ​​​ពេល​ដែល​សំណុំរឿង​មួយ​នេះ កំពុង​ត្រូវ​បាន​លាក់បាំង​ជិត​ស្ងាត់ឈឹង ដើម្បី​ជូន​ដល់​សម្ដេច​ទាំង​ទ្វេ​ជ្រាប និង​ជួយ​រក​យុ​ត្ត​ធម៌​ជូន​គាត់​។

 

ស្ត្រី​ខាងលើ​នេះ បាន​និយាយ​ថា ពេល​នេះ​គាត់​បាន​សម្លឹង​ឃើញ​យុត្តិធម៌​សម្រាប់​រូប​គាត់ កំពុង​តែ​ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​បំផុត បើ​គ្មាន​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​ក្រសួង​កិច្ចការ​នារី​ជួយ​ទេ​នោះ ពន្លឺយុត្តិធម៌​សម្រាប់​រូប​គាត់ ប្រាកដជា​គ្មាន​ជា​រៀង​រហូត​។ គាត់​បន្ត​ថា តុលាការ​ជឿ​តែ​ទៅ​លើ​ការ​បកស្រាយ​របស់​ជនល្មើស តែ​បោះចោល​នូវ​អ្វី​ដែល​ជា​ពិត​ដែល​បាន​កើតឡើង​ទាំង​អាម៉ាស់​មក​លើ​រូប​គាត់​។ ដោយឡែក​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​តម្កល់​សំណុំរឿង​នេះ​ឥត​ចាត់ការ​ឡើយ ហើយ​ជនសង្ស័យ​បាន​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ដែល​មាន​អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គាត់​គឺជា​ស្ត្រី​មាន​ប្ដី និង​កូន​រួច​ទៅ​ហើយ​។ ចំណែក​ជនសង្ស័យ​ដែល​ជាប់ចោទ​ថា បាន​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​ជន​រង​គ្រោះ​នោះ មានឈ្មោះ ជ.វ.ស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

គាត់​បាន​រៀបរាប់​ថា កាលពីមុន​ពេល​មានរឿង គាត់​បាន​នៅផ្ទះ​ជាមួយ​កូន​ៗ និង​ម្ដាយក្មេក ចំណែក​​ប្ដី​វិញ​បាន​ទៅ​ធ្វើការ​រកស៊ី​នៅ​ឯ​ប្រទេស​កូរ៉េ ពុំ​សូវ​បាន​មក​លេង​ផ្ទះ​នោះ​ទេ ទើបតែ​នៅ​ក្រោយ​ពេល​បែកធ្លាយ​រឿង ទើប​ប្ដី​គាត់​ចាក​ចេញពី​ប្រទេស​កូរ៉េ​មក​ផ្ទះ​វិញ​។ មិនតែប៉ុណ្ណោះ គាត់​និង​ប្ដី​អត់​ហ៊ាន​នៅផ្ទះ​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​ស​ម្លា​.​ប់​ចោល និង​ខ្មាស​អ្នកស្រុក​ភូមិ​ផង ក៏​បាន​នាំ​គ្នា​ភៀសខ្លួន​ទៅ​រស់នៅ​បណ្ដោះអាសន្ន​នៅ​ឯ​ខេត្តកំពង់ធំ​សិន ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​សង្ឃឹមលើ​ច្បាប់ គ្មាន​ពន្លឺយុត្តិធម៌​បែប​នេះ​។

 

ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​និយាយ​ទាំង​ការ​ឈឺចាប់​ថា ជនសង្ស័យ​បាន​ចាប់​រំ​លោ​.​ភ​គាត់​ចំនួន​៣​លើក គឺ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ចេញពី​ចម្ការ​កៅស៊ូ​នៅ​ក្នុងភូមិ​អណ្ដូង​ខួច ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ត្រង់​ចំណុច​ព្រៃ​ម៉ៃសាក់ ក៏​ស្រាប់តែ​ឈ្មោះ​ជ.វ.ស ជិះ​ម៉ូតូ​១​គ្រឿង​ស្ទាក់​ឲ្យ​ឈប់ រួច​ចាប់​រំ​លោ​.​ភរ​ហូត​បាន​សម្រេច ហើយ​ចាប់​ច្របាច់​.​ក​ប៉ុនប៉ង​ស​ម្លា​.​ប់​គាត់​បំបិទមាត់​ចោល​។ ប៉ុន្តែ​ពេល​នោះ​គាត់​បាន​អង្វរ​ថា «​សូមកុំ​ស​ម្លា​.​ប់​ខ្ញុំ​អី ខ្ញុំ​អត់​ប្ដឹង​ទេ​» ទើប​ជន​ដៃដល់​ព្រម​ដោះ​លែង​គាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយមក​នាង​មិន​ហ៊ាន​ប្រាប់​នរណា​ឲ្យ​ដឹង​ទេ ហើយ​ក៏​មិន​ហ៊ាន​ប្ដឹង​ដែរ ព្រោះ​មិន​ចង់​ឲ្យ​បែក​រឿង​ដឹង​ដល់​ប្ដី​គ្មាន​សុភមង្គល​ក្នុង​គ្រួសារ ហើយ​ត្រូវ​ប្ដី​លែងលះ និង​ខ្លាច​ខ្មាស​អ្នក​ជិតខាង ជា​ពិសេស​ខ្លាច​ជន​នោះ​ស​ម្លា​.​ប់​ចោល​ផង​ដែរ​។ លុះ​រំលង​បាន​២​ថ្ងៃ​ក្រោយ​មក នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​ម្ដាយក្មេក​ចេញ​ទៅ​វត្ត​បាត់ ហើយ​កូន​ៗ​របស់​គាត់​ទៅ​រៀន​អស់​។ គាត់​កំពុង​នៅផ្ទះ​ម្នាក់ឯង ស្រាប់តែ​ជន​នោះបាន​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​គាត់​ដល់​ក្នុងផ្ទះ​បាន​សម្រេច​ជា​លើក​ទី​២ ម្ដងទៀត​។

 

ស្ត្រី​រង​គ្រោះ​បាន​និយាយ​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ជាមួយ​កូន​ៗ ហើយ​បាន​បិទទ្វារ​ត្រឹមត្រូវ ប៉ុន្តែ​ក្រោយមក​ពុំ​ដឹង​ថា កូន​គាត់​បើកទ្វារ​ក្រោយ​ហើយ​បិទ​វិញ​តែ​ភ្លេច​ដាក់​គន្លឹះ ឬ​បែប​ណា​ទេ ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​បាន​ផ្លោះ​ចូល​ទៅ​ចាប់​រំ​លោ​.​ភ​គាត់​ទាំង​កំពុង​ដេក​លក់ ប៉ុន្តែ​គាត់​បាន​ភ្ញាក់​ដឹងខ្លួន​ទាន់ រួច​រើបំរះ និង​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កូន​ៗ​និង​បងថ្លៃ​របស់​គាត់ ទើប​ជនសង្ស័យ​នេះ​រត់​ចេញ​ឡើង​ទៅ​លើ​ផ្ទះ​គាត់ រួច​លោ​.​ត​ចុះពីលើផ្ទះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​បងថ្លៃ​គាត់​បាន​ថតរូប​វី​ដេ​អូ​ក្នុង​ពេល​ដែល​ជន​នេះ​កំពុង​លោ​.​ត​ចុះពីលើផ្ទះ​រត់គេច​ខ្លួន​បាន​ថែម​ទៀត​ផង​។

បើ​តាម​ជន​រង​គ្រោះ​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​នគរបាល​ឲ្យ​ជួយ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០,០០០​ដុល្លារ (​បី​ម៉ឺន​ដុល្លារ​)​។ ប៉ុន្តែ​ចាប់ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកាព​ប្រាំ រហូត​ដល់​នគរ​បាល​អធិការដ្ឋាន​ស្រុក​ត្បូងឃ្មុំ និង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ពុំ​មាន​ចំណាត់ការ​ឃាត់ខ្លួន​ជន​នោះ​សោះ​។ ក្រោយមក​នគរបាល​បាន​បញ្ជូន​តែ​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​មក​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​កោះហៅ​ជនសង្ស័យ​​ទៅ​សាកសួរ​ដែរ ប៉ុន្តែ​អត់​បាន​ឃាត់ខ្លួន​ជន​នោះ​ទេ ហើយ​បន្ទាប់​ពី​ជន​នេះ​ឆ្លើយ​បំផ្លើស​បំពាន​​ខុស​ការ​ពិត​សោះ បែរជា​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ជឿ​ស្លុង រួច​ក៏​បាន​តម្កល់​សំណុំរឿង​ឥត​ចាត់ការ​តែ​ម្ដង​។

 

យោង​តាម​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លេខ​១០៧ អ​.​យ​.​ក /២២ របស់​លោក ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ គឺ​បាន​ផ្អែក​ទៅ​លើ​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ​ ជ.វ.ស ដែល​ជា​ចុង​បណ្ដឹង និង​សំណុំរឿង​ដែល​កសាង​ឡើង​ដោយ​នគរបាល​ដូច​ខាងក្រោម ៖

កាលពី​ថ្ងៃ​កើតហេតុ​ខ្លួន (​ជនសង្ស័យ​) ពិតជា​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​មែន ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ដេក​របស់​គាត់​មែន ហើយ​កាលដែល​ខ្លួន​ផ្លោះ​របង​ចូល​ទៅ គឺ​ដោយ​សារ​តែ​ជន​រង​គ្រោះ​អនុញ្ញាត​ឲ្យ​ខ្លួន​ចូល​ទៅ ដោយពេល​ផ្លោះ​របង​រួច​ហើយ ជន​រង​គ្រោះ​បាន​បើកទ្វារ​ឲ្យ​ខ្លួន​ចូល ពីព្រោះ​មុន​ពេល​ផ្លោះ​របង​ចូល គឺ​ពួក​ខ្លួន​បាន​ទាក់ទង​គ្នា​តាម​រយៈ​ទូរស័ព្ទ​រួច​ហើយ​។

 

ជន​នោះ​ក៏​បាន​អះអាង​ថា ខ្លួន (​ជនសង្ស័យ​) និង​ជន​រង​គ្រោះ​មាន​ស្នេហា​លួចលាក់​ជាមួយ​គ្នា ចាប់តាំងពី​អំឡុង​ខែកុម្ភៈ​មក និង​តែងតែ​រួមមេត្រី​ជាមួយ​គ្នា​ច្រើន​ដង ទាំង​នៅ​ក្នុងផ្ទះ​សំណាក់ និង​នៅ​ក្នុង​បន្ទប់ដេក​ជន​រង​គ្រោះ គឺ​មិន​ដែល​បង្ខិតបង្ខំ​គ្នា​ម្ដងណា​ឡើយ គឺ​កើត​ចេញពី​ការ​ព្រមព្រៀង​គ្នា ហើយ​កន្លង​មក​ជា​ញឹកញាប់​នៅ​ពេល​យប់​ស្ងាត់ ខ្លួន​តែងតែ​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​បើកទ្វារ​ឲ្យ​ចូល​ដេក​ក្នុង​បន្ទប់​របស់​គាត់ និង​បាន​នៅ​ជាមួយ​គ្នា​ផង​ដែរ​។

 

ពាក់ព័ន្ធ​ទៅ​នឹង​ចម្លើយ​សារភាព​ខាងលើ ត្រូវ​បាន​ជន​រង​គ្រោះ​ទាត់​ចោល​ទាំងស្រុង និង​ចាត់​ទុក​ថា ជនល្មើស​រូប​នោះ​ឆ្លើយ​ដោះសារ​យករួចខ្លួន ខណៈ​ពេល​ដែល​គាត់ គឺជា​ស្រី​មាន​ប្ដី និង​កូន​ទៅ​ហើយ មិនមែន​ជា​ស្រី​ល្មោ​.​ភ​កា​.​ម អាច​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ថោ​.​ក​ទាប អ​សីលធម៌ ផិ​.​ត​ក្បត់​ប្ដី​បែប​នេះ​ទេ​។ កាល​ពី​អំឡុង​ខែកុម្ភៈ គាត់​បាន​ជួល​ជន​នេះ​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​គាត់​ប៉ុណ្ណោះ ហើយ​មិន​មានការ​ទាក់ទង​ស្នេហា​​ជាមួយ​គ្នា​អី​ទេ​។ ហើយ​ការ​ជួល​ឲ្យ​ធ្វើ​ផ្ទះ​នោះ គឺ​ដោយសារ​ជន​នោះ​ជា​ជាងដែក ម្យ៉ាង​ទុកចិត្ត​ថា ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ទៀត ហើយ​ប្ដី​គាត់​ក៏​មានចិត្ត​អាណិត​ជន​នោះ​ផង​ដែរ ទើប​ហៅ​មក​ឲ្យ​ធ្វើ​ផ្ទះ​គ្រាន់​បាន​លុយ ប៉ុន្តែ​គាត់​មិន​នឹក​ស្មានថា ជន​នោះ​ចិត្តខ្មៅ​បែប​នេះ​សោះឡើយ​។

 

គាត់​និយាយ​ថា គាត់​មានការ​តូចចិត្ត និង​អស់ជំនឿ​ខ្លាំង​ណាស់​ចំពោះ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ខាងលើ ទាំង​នគរបាល និង​តុលាការ មិន​ដែល​បាន​អនុវត្ត​នូវ​ភាព​យុត្តិធម៌ មិន​បាន​ឃាត់ខ្លួន​ជនល្មើស​ទាល់តែ​សោះ​។ គាត់​ថា ជនល្មើស​រំ​លោ​.​ភ​បំពាន​លើ​រាង​កាយ​គាត់ ព្រមទាំង​មួលបង្កាច់​បង្ខូច​ជាន់ឈ្លី​កិត្តិយស​គាត់​ជា​ស្ត្រី​ឲ្យ​ធ្លាក់​ក្នុង​ឋាននរក​ងើបមុខ​រួច​ឡើយ ហើយ​ទាំង​នគរបាល និង​តុលា​រការ បែរ​ជា​​ជឿ​ស្លុង​ហាក់​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង ដែល​បង្កើត​រឿង​.​ស​ឲ្យ​ទៅ​ជា​ខ្មៅ ទទួលយក​ចម្លើយ​ភូត​កុហក​​របស់​ជន​នោះ​ទាំងស្រុង ហើយ​បាន​បោះចោល​នូវ​អ្វី​ដែល​ជា​ទ​ង្វើ​លា​.​មក​កើតឡើង​លើ​រូប​នាង​ទាំង​ស្រុង​ដែរ តើ​ឯណា​ទៅ​យុត្តិធម៌​នោះ?​។

crt

Leave a Reply

Your email address will not be published.