ព័ត៌មានជាតិ

ក្រោយ​ផ្ទុះ​កក្រើក​ការ​រិះគន់​នូវ​ឈុត​ឆាក​មិន​សមរម្យ​មួយ​ចំនួន ស្រាប់តែ​ហ្វា​ហ្វា ចេញ​មុខ​មក​ដាក់​ប៉ុន្មាន​ម៉ាត់​ចំ​ៗ

ក្រោយ​ផ្ទុះ​កក្រើក​ការ​រិះគន់​នូវ​ឈុត​ឆាក​មិន​សមរម្យ​មួយ​ចំនួន ស្រាប់តែ​ហ្វា​ហ្វា ចេញ​មុខ​មក​ដាក់​ប៉ុន្មាន​ម៉ាត់​ចំ​ៗ

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត រូបរាង​ស្រ​ឡូ​ន មុខមាត់​មាន​មន្ត​ស្នេហ៍​ដ៏​ល្បីឈ្មោះ គឺ​កញ្ញា ហ្វា​ហ្វា អាច​និយាយ​បាន​ថា តារា​ស្រី​រូប​នេះ នាង​គឺជា​សិល្ប​ការិនី​ព​ន្ល​ង​ថ្មី​មួយ​រូប កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទៅ​លើ​ស្នាដៃ និង​ទេព​កោសល្យ​សម្ដែង​ដ៏​ប៉ិនប្រសព្វ​របស់​នាង ដោយ​ថ្មី​ៗ​នេះ នាង​បាន​លេចមុខ​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​មួយ​ដែល​មាន​ចំណងជើង​ថា «​ល្ងង់ + ល្ងង់​» ដែល​ជា​អតីត​គូស្នេហ៍​របស់​តារាចម្រៀង​ប្រុស​ស្រស់​សង្ហា​សម្បូរ​ស្នេហ៍​ដ៏​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ផលិតកម្ម​សាន់​ដេ​នោះ​គឺ លោក​សុខ មេ​សា ហៅ​កាត់​នាយ ចឺម ។

ដោយឡែក បើ​ក្រ​ឡែក​មក​មើលឃើញ​ថា ថ្មី​ៗ​នេះ ហាក់​មាន​មហា​ន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​បានឃើញ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​មានឈ្មោះ​បោះ​សំឡេង កញ្ញា ហ្វា​ហ្វា​រូប​នេះ បាន​សម្ដែង​ប៉ះ​គ្នា​ជាមួយនឹង​តួឯក​បុរសឯក​ល្បីឈ្មោះ​ម្នាក់​ដែល​មាន​មាឌធំ​សាច់ដុំ​កង់​ៗ រាង​ខ្ពស់ស្រឡះ កំពុង​តែ​ធ្វើ​អោយ​នារី​ៗ​ជា​ច្រើន​បាក់ចិត្ត និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ នោះ​គឺ​កំលោះ​សង្ហា​លោក ឡៅ បញ្ញា ដោយ​បាន​សម្ដែង​ក្នុង​រឿង​ថ្មី​មួយ​កំពុង​តែ​កក្រើក​ពាសពេញ​ប្រទេស​កម្ពុជា​តែ​ម្ដង ហើយ​រឿង​នឹង​ដែល​មាន​ចំណងជើង​ថា «​ស្នេហា​ល្ងង់​+​ល្ងង់​» នៅ​ក្នុង​រឿង​ភាគ​មួយ​រឿង​នេះ វា​ជា​ប្រភេទ​ភាព​យន្ត​បែប​រោលរាល​រ៉ូ​ម៉ែ​ន​ទិច​ស្រើបស្រាល​មិនធម្មតា​នោះ​ទេ​។

 

ជា​ពិសេស​កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង រហូត​មានការ​បញ្ចេញមតិ​ជា​ហូរហែ ដោយ​លើក​ឡើង​ផ្សេង​ៗ​គ្នា ដោយ​ខ្លះ​ហាក់​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំណែកឯ​អ្នកខ្លះ​ទៀត បាន​បង្ហាញ​នៅ​ការ​មិន​ពេញចិត្ត​យ៉ាង​ព្រោងព្រាត​ចំពោះ​រឿង​ភាគ​មួយ​នេះ​ឡើយ​។ អស់​ការ​អត់ធ្មត់​ត​.​ទៅ​ទៀត បន្ទាប់​ពី​មានការ​លើក​ឡើង​រិះគន់​មិន​ឈប់​ខ្លាំង​ពេក និង​រង​ការ​វែកញែក​ជា​ច្រើន​ហូរហែ ស្រាប់តែ​តារា​សម្ដែង​​ស្រី Fa Fa រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ដោយ​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ប៉ុន្មាន​ម៉ាត់​ចំ​ៗ​បែប​នេះ​ថា «​សូម​បងប្អូន​ចូល​ទៅ​មើល​រឿង​ពេញ​សិន​ទៅ ចាំ​បញ្ចេញមតិ នាង​ខ្ញុំ​នឹង​ទទួល​ទាំង មតិ​វិជ្ជមាន និង​មតិ​អវិជ្ជមាន ដើម្បី​ស្ថាបនា​»​។

ក្រោយ​បានឃើញ​ដូច្នេះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​រឿង​នេះ​ដូច​រឿង​ខ្ញុំ​90% បើ​ការ​ពិត​ពោរពេញ​ដោយ​ភាព​ឈឺចាប់ សុខចិត្ត​ស្ថិត​ក្នុង​សុបិន​ស្នេហា​មួយ​នេះ​រហូត តែ​ចុង​ក្រោយ​គេ​ក៏​ចាក​ចេញពី​យើង​» «​តារា​សម្ដែង​ពិត មិន​ប្រកាន់​តួ និង​ឈុត​ឆាក​សាច់​រឿង​សម្ដែង ធ្វើ​អ្វី​ដែល​អ្នកដឹកនាំ​រឿង ផ្ដល់​នូវ​អ្វី​ថ្មី​សម្រាប់​ពួក​គាត់ ក៏​ដូច​ជា​បង្ហាញ​អ្នក​ទស្សនា​នូវ​ចំណី​ចក្ខុ​ថ្មី​ដែល​មានការ​អប់រំ​បង្កប់ន័យ​ឃើញនឹងភ្នែក ដូច្នេះ​សូម​មានការ​ពិចារណា នៅ​ចំណុច​ដែល​អ្នក​មិន​ពេញចិត្ត ហើយ​រិះគន់​ទៅ​លើ​វិស័យ​ភាពយន្ត​ខ្មែរ សុំ​ទោស​ទុកជា​មុន​បើ​ប៉ះពាល់​» «​បង​សម្ដែង​ល្អ ណាស់​កុំ​ខ្វល់ បង​ជាតា​រា​ត្រូវ​តែ​សម្ដែង​អោយ​បាន​គ្រប់​ទម្រង់​»​។

អ្នកខ្លះ​បាន​ចូល​ទៅ​ខ​មិន​ថា «​ការ​សម្ដែង​ល្អ​ណាស់​សម្រាប់​ខ្ញុំ សរសើរ​សម្រាប់​លះបង់​របស់​គាត់ អ្នក​ដែល​មិន​ធ្លាប់​ជួប មើល​ទុកជា​មេ​រឿង អ្នក​ដែល​ធ្លាប់​ជួប​ប្រហែលជា​នៅ​ស្ងៀម​ៗ ហើយ​គិត​ថា ខ្លួន​ល្ងង់​ណាស់ មិន​ហ៊ាន​និយាយ​ច្រើន​ទេ ដឹង​ត្រឹម​មើល​ហើយ ស្លុក​ចិត្ត​» «ក្ដី​ស្រឡាញ់​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​ល្ងង់ ការ​លះបង់​ខុស​មនុស្ស ចុង​ក្រោយ​សល់​ត្រឹមតែ​វិប្បដិសារី ក្លាយជា​ស្រមោល​អន្ទោល​ជាប់​ប្រាណ​»​។ អ្នកខ្លះ​ទៀត​ក៏​បាន​និយាយ​ថា «​មិនដឹង​ជា​ថត​រឿង​មា​ក់​ស្អី​ទេ​លោក​អើយ ប្លង់​មួយ​ណា​ក៏​ពិបាក​ភ្នែក​មើល​ដែរ ខ្មាស់​គេ​ណាស់ រឿង​អប់រំ​បែប​នេះ ខ្ញុំ​សុំ​អត់​មាន​ល្អ​ជាង​» «​រឿង​នេះ​មិនមែន​អប់រំ​ទេ គឺ​ធ្វើ​អោយ​ក្មេង​ៗ​មួយ​ចំនួន​មើល​ហើយ​យក​គំរូ​តាមតែ​ម្ដង អ​ញ្ជឹ​ង​តើ​បានជា​ក្មេង​ៗ​សម័យ​អី​ឡូ​វ​កើតមក​ធំ​មិន​ទាន់​ទេ វា​ដឹង​ខ្ទេច​គ្មាន​សល់​»​។

យ៉ាងណាមិញ នៅ​ក្នុង​សាច់​រឿង​នេះ​ផង​ដែរ ដ្បិតតែ​មានការ​រិះគន់​មិន​ពេញចិត្ត​នៅ​ត្រង់​ឈុត​ខ្លះ​ៗ​ក៏​ពិតមែន ប៉ុន្តែ​រឿង​ភាគ​មួយ​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ស្ដែង​ៗ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​របស់​យើង​បច្ចុប្បន្ន និង​បាន​ដាស់តឿន​ស្មារតី​ដល់​យុវតី​មួយ​ចំនួន​ធំ កុំ​នាំ​គ្នា​ភ្លើតភ្លើន ដើរ​ចោលផ្ទះ​សម្បែង​ធ្វើ​អោយ​ម៉ែឪ​ប្រកាស​ស្រែក​ពេញ​ភូមិ ជ្រុលជ្រួស​បង់ប្រាណ​ទៅ​អោយ​សង្សារ​ដែល​ជា​គូស្នេហ៍ ដរាបណា​ខាង​ប្រុស​មិន​ទាន់​ចូល​ដល់​មេបា​ស្ដីដណ្ដឹង​តាម​ប្រពៃណី ដាច់​ខាន​គឺ​កុំ សូមកុំ​ជ្រុលខ្លួន​អោយ​គេ​មុន​អោយ​សោះ អនាគត​យើង​នៅ​វែង​ឆ្ងាយ​ខ្លាំង​ណាស់ ដូច្នេះ​មុន​នឹង​ធ្វើ​អ្វីមួយ សូម​គិត​អោយ​បាន​ច្បាស់​​ល្អិតល្អន់​ជា​មុន​សិន យ៉ាង​ហោច​ណាស់​ក៏​ចេះ​អាណិត​ដល់​ឪពុក​ម្ដាយ​ដែល​ខំ​បង្កើត ហើយ​ចិញ្ចឹម​យើង​ទម្រាំ​តែ​បាន​ធំ​ដឹងក្ដី​ផង​៕

crt

Leave a Reply

Your email address will not be published.