ព័ត៌មានជាតិ

​​ទុក​ពេល​ឱ្យ​៤៨​ម៉ោង​ចំពោះ​អង្គភាព​សារព័ត៌​មាន​ ​(LDJ MEDIA) ឱ្យស្រាយបំភ្លឺ​

​​ទុក​ពេល​ឱ្យ​៤៨​ម៉ោង​ចំពោះ​អង្គភាព​សារព័ត៌​មាន​ ​(LDJ MEDIA) ឱ្យស្រាយបំភ្លឺ​

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចេញលិខិតលេច១៣១បស្ថ.សត ធ្វើនៅថ្ងៃទី១០មីនា ២០២៣តាមរយៈលោកអភិបាលនៃគណអភិបាលខេត្ត ស្នើឱ្យលោកម៉ី ឌីន អគ្គនាយកអង្គភាពសារព័ត៌មាន LDJ MEDIA ត្រូវធ្វើការកែតម្រូវ និងស្រាយបំភ្លឺករណីការផ្សាយព័ត៌មាននៅលើ Facebook Page ដែលមានឈ្មោះ (LDJ media) និងលើឆាណែល YouTube ដែលមានឈ្មោះ (LDJ TV) ក្រោមចំណងជើង “លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងវិនាសកម្មព្រៃឈើនៅក្នុងដែនជីវៈចម្រុះគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង”។ ដោយយោងតាម អត្ថបទផ្សាយព័ត៌មានចុះផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ របស់អង្គភាពសារពត៌មានLDJ Media ។
ដោយ​បាន​ចោ​យ​ធ្ងន់ធ្ងរ​ដល់​មន្ទីរ​បរិស្ថាន ជា​ពិសេស​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្ត​យស​និង​សេចក្តី​ថ្លៃថ្នូរ​របស់រ​ដ្ខ​បាល​ខេត្ត​។​គ្រា​ផ្សាយ​សង្កត់ធ្ងន់​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​និង​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ដែន​ជីវៈចម្រុះ​គ្រប់គ្រង ដោយ​មន្ទីរ បរិស្ថាន​ខេត្តស្ទឹងត្រែង​” និង​បាន​អត្ថាធិបាយ ចោទប្រកាន់​ថា ក្នុង​អាណត្តិ​អភិបាលខេត្ត បច្ចុប្បន្ន​នេះ មាន​បទល្មើស​ព្រៃ​ឈើ​អាណា​ធិ​ប​តេ​យ្យ​យ៉ាង​ពេញបន្ទុក ដែល​ពី​អាណត្តិ​មុន​ៗ​គ្មាន​បទល្មើស​។
ក្រោយ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​មាន​ប្រភព​មិន​ច្បាស់លាស់ ក្នុង​ចេតនា​ញុះ​ញ៉ុ​ង​បរិហារកេរ្ដិ៍ ប្រមាថ បំ​ភ្លើ​សការ​ពិត​បង្កាច់​បង្អួច ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ដែល​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​រដ្ឋបាល​ខេត្ត ជា​ពិសេស មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ដែល​ទទួល​បន្ទុក​លើ​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង និង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តស្ទឹងត្រែង ក្នុង​ការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ធន​ធាន ធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​យ៉ាង​សកម្ម ព្រមទាំង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​បរិស្ថាន ដើម្បី​រួមចំណែក​ធានា​ឱ្យ​បាន នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​លើ​គ្រប់​វិស័យ​។
មន្ទីរ​បរិស្ថាន ក៏​ដូច​រដ្ឋបាល​ខេត្តស្ទឹងត្រែង ពិតជា​មានការ​សោកស្តាយ ចំពោះ​ការ​ចុះ​ផ្សាយ​បំផ្លើស ខ្វះ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន បង្ក​ឱ្យ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច ដែល​គិតតែ​ផលប្រយោជន៍ ផ្ទាល់ខ្លួន និង​មិន​គោរព​តាម​វិធាន​វិជ្ជាជីវៈ និង​សេចក្ដី​ថ្លៃថ្នូរ​ជា​អ្នក​សារព័ត៌មាន​។ ទ​ង្វើ​បែប​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទាំងមូល​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ ជំនឿ​ទុកចិត្ត​របស់​ប្រជាជន និង​សាធារណជន ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​រួម​។
ក្នុង​ន័យ​នេះ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​រដ្ឋបាល​ខេត្តស្ទឹងត្រែង សូម​ស្នើរ លោក​អគ្គនាយក ពិនិត្យ អនុវត្ត​នូវ​ចំណុច​ដូច​ខាងក្រោម​៖១- លុប​ចោល​អត្ថបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ ចេញពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ២- ចេញ​លិខិត និង​ធ្វើការ​កែតម្រូវ​នូវ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ផ្សាយ​កន្លង​មក ៣- ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ការ​ផ្សាយ​នូវ​ខ្លឹមសារ​ខាងលើ​នេះ​។ក្នុង​ករណី​ដែល​អង្គភាព​សារព័ត៌មាន (LDJ MEDIA) មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​ខាងលើ​នេះ ឱ្យ​បាន​ហ្មត់ចត់​រួចរាល់​ក្នុង​រយៈពេល ៤៨(​សែសិប​ប្រាំបី​)​ម៉ោង​ជា​កំហិត ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ មន្ទីរ​បរិស្ថាន ខេត្តស្ទឹងត្រែង សូម​រក្សា​សិទ្ធិ ក្នុង​ការ​ចាត់វិធានការ​តាម​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​នីតិវិធី​ជា​ធរមាន ។

crt

Leave a Reply

Your email address will not be published.