ព័ត៌មានជាតិ

សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់

សម្តេច ស ខេង ជំរុញឲ្យពលរដ្ឋនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ទម្រង់

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​នាំ​គ្នា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​ទាន់​ពេលវេលា ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ និង​សមិទ្ធផល​នានា​នៅ​វត្ត​មេ​លប់ ស្ថិត​នៅ​ភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ បាន​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ដោយ​សហការ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប​នឹង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ។

 

សម្ដេច​បន្ដ​ថា ទន្ទឹង​នឹង​នេះ​ពលរដ្ឋ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ ៣​ការពារ និង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​បង្ការ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​ឡើង​វិញ​ក្នុង​សហគមន៍​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ដែល​កំពុង​ដំណើរការ​ពេញលេញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​» ។

 

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង ក៏​បាន​លើកទឹកចិត្ត​អាជ្ញាធរ​ជំរុញ​សកម្មភាព​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​អំពី​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន តាម​គោលការណ៍ «​បី​កុំ មួយ​រាយការណ៍​» គឺ​កុំ​ពាក់ព័ន្ធ ៖ កុំ​ជួញដូរ​កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក​កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ។

 

លើស​ពី​នេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បាន​ណែនាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច កងកម្លាំង​ប្រដាប់​អា​វុ​.​ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​បាន​ខ្ជាប់ខ្ជួន ស្រប​តាម​ពាក្យស្លោក​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី «​ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»៕

crt

Leave a Reply

Your email address will not be published.