ព័ត៌មានជាតិ

ប្អូនស្រីដែលវះកាត់ យកកូនចេញពីផ្ទៃ៤ខែ ហើយពេទ្យធ្វេសប្រហែស ធ្វើឲ្យដាច់ពោះវៀន បានស្លាប់

ប្អូនស្រីដែលវះកាត់ យកកូនចេញពីផ្ទៃ៤ខែ ហើយពេទ្យធ្វេសប្រហែស ធ្វើឲ្យដាច់ពោះវៀន បានស្លាប់

 

ភ្នំពេញ៖ ប្អូនស្រីជាកម្មការិនីកម្មកររោងចក្រម្នាក់ ដែលបានយកកូនចេញ ហើយក្រុមគ្រូពេទ្យធ្វេសប្រហែស បណ្តាលឲ្យដាច់ពោះវៀន កាលពីប៉ុន្មានខែមុននោះ បានស្លាប់បាត់បង់ជីវិត នៅម៉ោង២និង១០នាទីរំលងអាធ្រាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។

 

នាព្រឹកថ្ងៃ១៦ មីនានេះ បានឲ្យដឹងថា “ប្អូនស្រីដែលយកសពកូនក្នុងផ្ទៃអាយុ៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្គ្រង ធ្វើការធ្វេសប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២ និង១០នាទី រំលងអាធ្រាត្រយប់មិញ ១៦ មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ ។

សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត” ។

 

សូមបញ្ជាក់ថា កាលពីមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្អូនស្រីជាកម្មការិនីឈ្មោះ សឿន ស្រីអូន បានទៅពិនិត្យអេកូនៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ដោយគ្រូពេទ្យបញ្ជាក់ថាចង្វាក់បេះដូងកូន ក្នុងផ្ទៃដែលមានអាយុ ១៨សប្តាហ៍លែងដើរ ឬហៅថាស្លាប់ក្នុងផ្ទៃ ហើយថ្ងៃ១០ វិច្ឆិកា ក៏សម្រេចឲ្យគ្រូពេទ្យយកចេញ(រំលូត) ប៉ុន្តែពេលយកចេញហើយ សំអាតកាកសំណល់យកកូនចេញមិនឲ្យអស់ ក៏មកពេទ្យនេះម្តងទៀតនៅថ្ងៃ២២ វិច្ឆិកា សំអាតទៀតក៏មានធ្លាក់ឈាមច្រើន ប៉ុន្តែលើកនេះ ក៏គ្រូពេទ្យកាន់ទងសុខក៏បណ្តាលឲ្យទៅប៉ះពោះវៀន (ដាច់ពោះវៀន) ធ្វើឲ្យមានការភ្ញាក់ផ្អើល ។

 

ទើបថ្ងៃ២៩ វិច្ឆិកា ក្រសួងសុខាភិបាលបានសម្រេចបិទបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង មានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ៕

crt

Leave a Reply

Your email address will not be published.