ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម វុន ផារី អញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជន នឹងប្រគល់អំពូលបំភ្លឺភ្លើងសូឡាចំនួន ១៦ឈុតសម្រាប់ដាក់បំភ្លឺផ្លូវមូលដ្ឋាន ភូមិទួលធាតុ

កំពង់ចាម ៖ ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានក្រុមការងារចុះចូលមូលដ្ឋានឃុំពាមប្រធ្នោះ និងជាប្រធានក្រុមការងារចុះជួយភូមិទួលធាតុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពាមប្រធ្នោះ អមដំណើរដោយលោក នាក់ ដាត់ លេខាធិការដ្ឋាន លោក ស៊ុន សារ៉ន អនុប្រធាន លោក ប៊ី សិទ្ធ អនុប្រធាន លោក ហែម សីហា អនុប្រធាន

លោកស្រី ប៉ែន ច័ន្ទនារី លោក ម៉ៅ រឿ សមាជិក
និងគណៈអចិន្ត្រៃយ៍បក្សឃុំ និងប្រធានសាសាខាបក្សភូមិទួលធាតុរួមទាំងសមាជិក សមាជិកាចូលរួមជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជន នៅក្នុងមូលដ្ឋានភូមិទួលធាតុ នឹងបានធ្វើពិធីប្រគល់ជូនអំពូលបំភ្លឺភ្លើងសូឡាចំនួន ១៦ឈុត សម្រាប់ដាក់បំភ្លឺផ្លូវនៅក្នុងមូលដ្ឋានភូមិទួលធាតុ ឃុំពាមប្រុសធ្នោះស្រុកកោះសូទិនខេត្តកំពង់ចាម។

ជាការឆ្លើយតប និងថ្លែងអំណរគុណចំពោះប្រធានសាខាបក្សភូមិអនុប្រធាន និងសមាជិក សមាជិកា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជារហូតឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ឯកឧត្តម វុន ផារី និងក្រុមការងារអនុប្រធាន របស់ឯកឧត្តមនឹងបានប្រគល់ជូនលោកប្រធានភូមិទួលធាតុទុកប្រើប្រាស់សម្រាប់បំភ្លឺផ្លូវ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វុន ផារី បានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលតែងតែគាំទ្រគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជន ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្នុងមូលដ្ឋានភូមិទួលធាតុ និងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន ព្រមទាំងទទួលបានការគាំទ្រពីសំណាក់បងប្អូនទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម វុន ផារី ក៏បានផ្ដាំផ្ញើរដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន សូមអញ្ជើញទៅពិនិត្យ និងចុះឈ្មោះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាពេលវេលានៃការបោះឆ្នោតនាពេលខាងមុខជិតបានមកដល់ហើយ សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។

សូមបញ្ជាក់ថាបន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខនិងប្រគល់ជូនអំពូលភ្លើងសូឡាចំនួន ១៦ ឈុតរួចមក។ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រុមការងារថ្នាក់កណ្ដាលចុះត្រួតពិនិត្យផ្លូវលំដែលជាសំណើររបស់ប្រជាពលរដ្ឋក្នុងភូមិទួលធាតុ ដែលមានការលំបាកក្នុងការធ្វើដំណើរមិនអាចចេញចូលឆ្លងកាត់បាន ដោយបច្ចុប្បន្នត្រូវលិចទាំងស្រុង ប្រជាពលរដ្ឋដែលមានផ្ទះជាប់នឹងផ្លូវមួយខ្សែនេះ ត្រូវធ្វើដំណើរវាងតាមរបងភូមិអ្នកដទៃ ដែលមានចម្ងាយផ្លូវចេញពីផ្លូវធំចំនួន 250 ម៉ែត្រ ដែលគ្រោងនឹងចាក់ដីបំពេញផ្លូវចំនួន 500 ឡាន។

         

crt

Leave a Reply

Your email address will not be published.