ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើចង់ឲ្យវិទ្យុអាស៊ីសេរីនៅស្រុកវិញ ត្រូវដកអ្នកព័ត៌មានវិទ្យុនេះចេញទាំងអស់

សម្តេចតេជោ ៖ បើចង់ឲ្យវិទ្យុអាស៊ីសេរីនៅស្រុកវិញ ត្រូវដកអ្នកព័ត៌មានវិទ្យុនេះចេញទាំងអស់

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់លក្ខខណ្ឌថា បើចង់ឲ្យមានវត្តមានវិទ្យុ អាស៊ីសេរីផ្សាយ (RFA) ជាខេមរភាសានៅស្រុកខ្មែរឡើងវិញ ត្រូវដកអ្នកព័ត៌មាន ឬអ្នកអធិប្បាយរបស់វិទ្យុនេះ ចេញទាំងអស់។

 

ការលើកឡើងដោយភ្ជាប់ លក្ខខណ្ឌចង់ឲ្យមានវត្តមានវិទ្យុ ផ្សាយជាខេមរភាសានេះ រស់ឡើងវិញលើទឹកដីកម្ពុជា របស់សម្តេចតេជោ ក្រោយវិទ្យុបានបាត់ចេញ ពីស្រុកខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារមានអ្នកស្នើឲ្យវិទ្យុនេះបើកទីស្នាក់ការឡើងវិញ នៅកម្ពុជា ។ វិទ្យុនេះ បច្ចុប្បន្នបានផ្សាយជាភាសាខ្មែរ ចេញមកពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

 

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតមួយក្រុមរបស់វិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃ២២ មីនានេះ សម្តេចតេជោបានលើកឡើងថា “បើចង់ឲ្យអាស៊ីសេរី មានវត្តមាន នៅស្រុកខ្មែរត្រូវដកអ្នកនិយាយ (ក្រុមពិធីករព័ត៌មាន) នៅក្នុងវិទ្យុអាស៊ីសេរី ចេញទាំងអស់ តើអ្នកឯងហ៊ានទេ? បើអ្នកឯងហ៊ានខ្ញុំឲ្យ បើអ្នកឯងមិនហ៊ាន ខ្ញុំមិនឲ្យនោះទេ ព្រោះអ្នកឯងខូចពេក អាមនុស្សអ្នកនិយាយវាខូចពេក និយាយគ្នាឲ្យច្បាស់ មិនចាំបាច់មានវត្តមាន របស់ពួកអ្នកឯងទេ” ។

 

ការលើកឡើងរបស់សម្តេចនេះ ក៏ដោយសារមានអ្នកបញ្ចេញមតិ (ក្រុមអ្នកវិភាគ) នៅក្នុងវិទ្យុនេះដែលសម្តេចហៅថា ជាក្រុមបណ្ឌិតល្ងង់ទូ តែងតែវាយប្រហារ មកលើរាជរដ្ឋាភិបាលដោយគ្មានការបែងចែកស-ខ្មៅអ្វីទេ ជាពិសេសលើការឆេះវាំងនៅខេត្តសៀមរាប នាពេលថ្មីៗនេះ ៕

crt

Leave a Reply

Your email address will not be published.