ព័ត៌មានជាតិ

Land Rover Cambodia ណែនាំអតិថិជន​ពីរបៀបប្រើប្រាស់ និង​ថែទាំ​យានយន្តឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ

Land Rover Cambodia ណែនាំអតិថិជន​ពីរបៀបប្រើប្រាស់ និង​ថែទាំ​យានយន្តឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ

 

រាជធានីភ្នំពេញ, ថ្ងៃ​ទី 27 ខែមីនា ឆ្នាំ 2023 ៖ ក្រុមហ៊ុន RMA Cambodia គឺជា​ក្រុមហ៊ុន​ដែល​នាំ​ចូល​នូវ​រថយន្ត​នូវ​ម៉ាក​ល្បី​ៗ​លើ​ពិភពលោក និងចែកចាយ​ផ្តាច់មុខ​សម្រាប់​រថយន្ត Land Rover ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក ​។ Land Rover គឺ​ផ្អែក​លើ​ម៉ាក​រថយន្ត​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស Land Rover ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ គ្រប់​ស្ថានភាព​ផ្លូវ​ឈានមុខ​គេ​លើ​ពិភពលោក​ ។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​អំពី​ការ​ប្រើប្រាស់​រថយន្ត Range Rover អោយ​កាន់តែ​ប្រសើរ​ឡើង ​។ ក្រុមហ៊ុន Land Rover តែងតែ​នាំ​គេ​មុខជា​និច្ច​នូវ​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​ដោយ​ផ្តោត​លើ​ការ​យកចិត្តទុកដាក់ អតិថិជន​ជា​ស្នូល​ ។

យោង​តាម​ព័ត៌មាន​ក្នុងស្រុក មាន​ករណី​ឆេះ​រថយន្ត Range Rover នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រុមហ៊ុន Land Rover Cambodia បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ និងស្វែង​យល់​ពី​របៀប​ថែទាំ​យានយន្តឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ ​។

 

ការ​ជាវ​រថយន្ត​គ្រប់​ម៉ូ​ដែល Land Rover ឥឡូវនេះ​នឹង​ទទួល​បានការ​ថែទាំ ដោយ​ឥត​គិតថ្លៃ​រយៈពេល 5 ឆ្នាំ ឬ 65,000 គីឡូម៉ែត្រ ។ ចន្លោះ​ពេល​សេវាកម្ម​នេះ រៀង​រាល់ 13,000 គីឡូម៉ែត្រ ឬ 12 ខែ តាម​ការ​ប្រើប្រាស់​របស់​អតិថិជន នឹង​មានការ​ថែទាំ​រថយន្ត​ចាំបាច់​ត្រូវ​តែ​ឆែក ​។ ម្ចាស់​រថយន្ត​មួយ​ចំនួន​ ប្រហែលជា​ចង់​ផ្លាស់​ប្តូរ​ប្រេងម៉ាស៊ីន ​របស់​ពួក​គេញឹកញាប់​ជាង​តម្រូវការ ប្រសិនបើ​រថយន្ត​មាន​បរិមាណ​ខ្ពស់​នៃ​ការ​ធ្វើ​ដំណើរ​ខ្លី ឬ​ដំណើរ​ឆ្ងាយ​ៗ​ ។

 

តាម​ការ​ពន្យល់​របស់​ប្រធាន​ផ្នែក​សេវាកម្ម​ជួល​ជុល ​របស់​ក្រុមហ៊ុន លោក Sajai Nalupurakkal បាន​ប្រាប់​ថា ​៖ «​ហេតុផល​ជា​ច្រើន​នៅ​ពីក្រោយ​ការ​ឆេះ​នេះ​ដែល​អាច​មក​ពី (1) មូលហេតុ​សំខាន់​គឺ​កង្វះ​ការ​ថែទាំ​តាម​កាលកំណត់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​ដែល​មិនមែន​ជា​គ្រឿងបន្លាស់​សុទ្ធ​ពី​រោងចក្រ​ (non-genuine spare parts) រឺ​ជួសជុល​ផ្លាស់​ប្តូរ​ជាមួយ​ជាងដែល​គ្មាន​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន (uncertified technician), (2) ការ​ប្រើប្រាស់​គ្រឿងបន្លាស់​ផ្នែក​ភ្លើង​មិន​ពិតប្រាកដ (non-genuine electrical parts) ដូច​ជា​ ៖ អា​គុយ ឬ​គ្រឿង​បរិក្ខា​អគ្គិសនី​ផ្សេង​ទៀត​ក៏​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​រថយន្ត​ផង​ដែរ និង (3) ការ​កែប្រែ​យានយន្ត​ពី​ស្ថានភាព​ដើម ដូច​ជា​ការ​កែប្រែ​ប្រព័ន្ធ​ខ្សែភ្លើង​ដើម្បី​ដំឡើង​គ្រឿងបន្លាស់​បន្ទាប់បន្សំ​ផ្សេង​ៗ»​ ។

 

លោក BIJU NARAYANAN នាយក​គ្រប់គ្រង​ទូទៅ​រថយន្ត LAND ROVER CAMBODIA បាន​ជម្រាប​ដល់​អតិថិជន​ថា ​៖ «​បញ្ហា​ខាងលើ​អាច​បញ្ចៀស​បាន​តាម​ការ​ជាវ​រថយន្ត​ម៉ាក Land Rover ពី​ក្រុមហ៊ុន Land Rover Cambodia ព្រោះថា ​ការ​ជាវ​ផ្ទាល់​ពី​ក្រុមហ៊ុន​អតិថិជន​នឹង​ទទួល​បានការ​ធានា ទៅ​លើ​បច្ចេកទេស និង​ស្តង់ដារ​សុ​វត្តិភាព​រថយន្ត ពី​រោងចក្រ​ដើម រួម​ទាំង​សេវា​ថែទាំ និង​ជួសជុល​ពី​អ្នកបច្ចេកទេស ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ខ្ពស់ ដោយ​ទទួល​បានការ​វឹក​ហាត់​ពី​រោងចក្រ​រថយន្ត​ផ្ទាល់ ដើម្បី​ធានា​បាន​នូវ​គុណភាព និង​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ជូន​អតិថិជន ​។ អតិថិជន​ក៏​នឹង​ទទួល​បាន​នូវ​ការ​រំលឹក​កាលបរិច្ឆេទ​នៃ​ការ​ថែទាំ​តាម​កាលកំណត់ និងជួយ​អតិថិជន​ក្នុង​ការ​កក់​កាលបរិច្ឆេទ​សេវាកម្ម ក្រុមហ៊ុន​ក៏​ផ្តល់​ជូន​ការ​ធានា​រយៈពេល 3 ឆ្នាំ ហើយ​អាច​ពន្យា​ដល់​ទៅ 2 ​ឆ្នាំ​ជាមួយនឹង កញ្ចប់​សេវាកម្ម​ឥត​គិតថ្លៃ​រយៈពេល 5 ឆ្នាំ​សម្រាប់​យានយន្ត​ទាំងអស់​»​ ។

យើងខ្ញុំ​សប្បាយចិត្ត នៅ​ពេល​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ប្រើប្រាស់​រថយន្ត Range Rover​ ។ ក៏​ប៉ុន្តែ យើង​ឃើញ​ថា ​រថយន្ត​ទាំងនោះ​មួយ​ចំនួន​មិន​បាន​ជាវ​ពី​យើង​ដែល​តំណាង​ចែកចាយ​ជា​ផ្លូវការ​នោះ​ទេ ​។ រាល់​រថយន្ត ដែល​មិន​បាន​នាំ​ចូល​ពី​តំណាង​ចែកចាយ​ជា​ផ្លូវការ​ គឺ​មិន​មានការ​បំពាក់​មក​នូវ​ស្ពិ​ក​រថយន្ត គ្រឿង​ម៉ាស៊ីន កម្មវិធី និង​ការ​បញ្ចេញ​ឧស្ម័ន​ឱ្យ​បាន​ត្រឹមត្រូវ ដែល​មានការ​ទទួលស្គាល់​ពី​រោងចក្រ​ផ្ទាល់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ឡើយ​ ។

 

ពួក​យើង​សូម​បញ្ជាក់​ថា រថយន្ត​ដែល​ជួប​ឧបទ្ទវហេតុ​ឆេះ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន គឺ​មិនមែន​នាំ​ចូល​ពី​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែកចាយ​ផ្លូវការ​នោះ​ឡើយ ​។ ពួក​យើង​បាន​ពិនិត្យ​មើល​ក្នុង​ប្រព័ន្ធ​ផ្លូវការ​របស់ Jaguar Land Rover (JLR) ហើយ​យើង​បាន​រក​ឃើញ​ថា យានយន្ត​ទាំងនោះ​ត្រូវ​បាន​ចែកចាយ​ពី​ប្រទេស​ផ្សេង ​។ លើស​ពី​នេះ​ទៅ​ទៀត រថយន្ត​ទាំងនោះ គឺ​មិន​ដែល​មាន​ប្រវត្តិ​ត្រួតពិនិត្យ​នៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​របស់ JLR នោះ​ទេ ​។ កង្វះ​ការ​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ ការ​មិន​ប្រើ​គ្រឿងបន្លាស់​ពិតប្រាកដ និង​ជាង​ជំនាញ​បច្ចេកទេស ដែល​មាន​សមត្ថភាព អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​» ​។

 

​ក្រុមហ៊ុន​របស់​យើងខ្ញុំ ផ្តល់​នូវ​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​អតិថិជន​ដូច​ជា ការ​ជួសជុល និង​ថែទាំ​រថយន្ត ជាមួយ​ជាង​បច្ចេកទេស ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ចេញពី​រោងចក្រ អម​មក​ជាមួយ​និង​គ្រឿងបន្លាស់ និង​ឧបករណ៍​ផ្សេង​ៗ​ ។ ពួក​យើង​ស្វាគមន៍​ជា​និច្ច ចំពោះ​ម្ចាស់​រថយន្ត Land Rover ទាំងអស់ មិន​ថា​ពួក​គេ​បាន​ទិញ​យានយន្ត​ពី​ក្រុមហ៊ុន ឬ​ពី​ប្រភព​ណា​នោះ​ឡើយ​គឺ​អាច​ច​យក​រថយន្ត​មក​ទទួល​សេវាកម្ម​នៅ Land Rover Cambodia ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ដោយ​ឥត​គិតថ្លៃ ឬ​សម្រាប់​ការ​ជួសជុល​ណាមួយ ​។ យើងខ្ញុំ​ចង់ឱ្យ​ប្រាកដ​ថា រថយន្ត Land Rover ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើ​ការ ប្រកបដោយ​ភាព​ធន់ និង​សុវត្ថិភាព​ខ្ពស់​។ យើង​សង្ឃឹមថា អ្នក​ដែល​ស្រលាញ់​រថយន្ត Land Rover ទាំងអស់ ក៏​ដូច​ជា​អ្នក ដែល​ត្រៀម​នឹង​ទិញ​នា​ពេល​អនាគត នឹង​ពិចារណា​លើ​កត្តា​ខាងលើ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​» ​

រាល់​ម្ចាស់​រថយន្ត Land Rover អាច​អញ្ជើញ​យក​រថយន្ត​មក​ត្រួតពិនិត្យ​បាន​ជាមួយ​មជ្ឈមណ្ឌល​សេវាកម្ម Jaguar Land Rover ។ អតិថិជន​អាច​ថែរក្សារ​យានយន្ត​របស់​អ្នក​បាន​ដោយ​គ្រាន់តែ​កក់​ទុក​ឥឡូវនេះ​តាម​រយៈ 070 999 222/ 017 999 539 ឬ​ទំនាក់ទំនង​តាម​រយៈ​ទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬ​ចូល​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Land Rover Cambodia នៅ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ។

 

ចាប់តាំងពី​ឆ្នាំ 1948 Land Rover បាន​ផលិត​រថយន្ត 4x4s ដែល​តំណាង​ឱ្យ ‘​វិសាលភាព​នៃ​សមត្ថភាព​’ សំរាប់​គ្រប់​ម៉ូ​ដែល​ទាំងអស់​។ Land Rover ម៉ូ​ដែល Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque នីមួយ​ៗ​តំណាង​អោយ​ផ្នែក​រថយន្ត SUV របស់​ពិភពលោក ដោយ 80 ភាគរយ​នៃ​ជួរ​ម៉ូ​ដែល​នេះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ជាង 100 ប្រទេស​លើ​ពិភពលោក​ ៕

crt

Leave a Reply

Your email address will not be published.