ព័ត៌មានជាតិ

ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ​សម្តេច​តេ​ជោ​ ជូន​កងទ័ព ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ និងស្ទឹង​ត្រែង

ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ​សម្តេច​តេ​ជោ​ ជូន​កងទ័ព ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ និងស្ទឹង​ត្រែង

 

ខេត្តព្រះវិហារ ​៖ ដើម្បី​ចូលរួមអបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំថោះ​បញ្ជ​ស​ក័​ព​.​ស ​២៥៦៧ ខាង​មុន​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្តម កើត ឆែ តំណាង​ឲ្យ​ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ​២៨ ​មីនា​ឆ្នាំ​ ២០២៣ រួម​នឹង​ប្រតិភូ​រួម​ដំណើរបា​ន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​វិ​រៈ​កង​ទ​ព័ វីរ​នគរបាល​ដែល​ឈរជើង​ការពារ​ព្រំដែន​នៃ​កងពលធំ អន្តរា​គម​លេខ ​៣​ ទិស​ប្រាសាទព្រះវិហារ​ព្រមទាំង​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន និងសម្តេច​គតិ ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ទៅ​ប្រគល់​ជូន​កងទ័ព ​និង​គ្រួសារ​កងទ័ព​ផង​ដែរ​ ។

លោក​ឧត្តម​សេនី​យ៏ ស្រី ឌឹ​ក មេបញ្ជាការ​រង​កង​ទ​ព័​ជើ​ង​គោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរា​គម​ន៏​លេខ ៣ ​បាន​ថ្លែង​ថា​ ៖ ​ទោះបី​ស្ថាន​ការ​ណ៏​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និង​កំពុង​បាន​ប្រែ​ក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ជាមួយ​ប្រទេស​ជិតខាង​ក្តី​តែ​កង​ទ​ព័​យើង​មិន​បាន​ធ្វេស​ប្រ​ហេ​ស ​និង​មើល​ស្រាល​សភាព​ការ​នោះ​ឡើយ​គឺ​យើង​តែង​បាន​ពង្រឹងស្មារតី​ការពារ​បូរណៈភាព​ទឹកដី​មិន​អោយ​សត្រូវ​ណា​មក​រំលោ.ភ​បំពាន​បាន​ឡើយ និង​ត្រៀមខ្លួន​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ការពារ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ប្រឆាំង​ដាច់ខាត​រាល់​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​ក្រុម​ជន​អគតិ​ណាមួយ ​។

លោក​ឧត្តម​សេនី​យ៍​ ស្រី ឌឹ​ក ថ្លែង​ទៀត​ថា ​៖​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន​សែន​ក៏​ដូច​ជា​ការ​ជួយ​ឧ​ប​ត្ថ​ម្ត​គាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជា​អង្គភាព​សម្ព​ន្ធ័​ភាព​បាន​ធ្វើ​ឲ្យ​ជីវភាព​កង​ទ័ព ​និង​គ្រួសារ​កងទ័ព​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ។ លោក​ឧត្តម​សេនី​យ៍ ​ស្រី ឌឹ​ក បាន​បន្ត​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩ ​ជាង ​២ ​ឆ្នាំ​កន្លង​មក និង​ក្រោម​ការ​ដឹកនាំ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក យើង​បាន​កសាង​ផ្លូវ​រួម​ជាមួយ​ការ​ជួយ​ឧបត្ថម្ភ​ និង​គិតគូរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ជួយ​ឧបត្ថម្ភ​ពីសា​លា​រាជធានី​ភ្នំពេញ ក្នុង​នាម​ទីក្រុង​សម្ព័ន្ធភាព​ជាមួយ​អង្គភាព​កង​ព័​ទ​នៅ​ទិស​ប្រាសាទព្រះវិហារ ក្នុង​រយៈពេល​ ២២ ​ឆ្នាំ​កន្លង​មកនេះ ។

ឯកឧត្តម កើត ឆែ មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​សន្តិភាព ដែល​មាន​តម្លៃ​មហាសាល ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ខិតខំ​ថែទាំ​ការពារ សន្តិភាព​នេះ ឲ្យ​បាន​គង់​វង់​ថិ​ត​ថេរ​ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន​យូ​អង្វែង យើង​ទាំងអស់​គ្នា ត្រូវ​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី សម្រាប់អណ​ត្តិ​ទី ​៧ និង​អណ​ត្តិ​បន្ត​ទៀត នឹង​គាំទ្រ ឯ​កឧត្តម​បណ្ឌិត​ ហ៊ុន ​ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត​ក្ខ​ភាព ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រីនា​ពេល​អនាគត ។

ឯកឧត្តមបន្ត​ថា​ ៖ ក្រោម​ការ​ដឹកនាំ​របស់​ស្ថា​និក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លះបង់ប្រាជ្ញា​ស្មារតី និង​អាយុជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុភូមិ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល​ពត និង​ស្វែងរក​សន្តិភាព ជូន​ប្រទេស​ជាតិ និង​ប្រជាជន តាម​នយោបាយ​ឈ្នះ​ឈ្នះ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ ប្រកបដោយ​ជោគជ័យ​ ។ ប្រទេស​ខ្លះ​គេ​មក​និយាយ​ពី​លិ​ទ្ធិ​ប្រជា​ធិ​តេ​យ្យ តែ​នៅ​ក្រោយខ្នង​ពួក​គេ​គឺ​ផល​ប្រ​យោ​ជ​ន៍ ។ យើង​ជា​ពលរដ្ឋ​ខ្មែរ​ពិតជា​មាន​មោ​ទ​នភាព​ដែល​មាន​ថ្នាក់​ដឹង​នាំ​ដ៏​ឈ្លៀសវៃ ប្រកបដោយ​គតិបណ្ឌិត​ គឺ​សម្តេច​តេ​ជោ ។

ពាក់​ពន្ធ័​នឹង​ការ​វិនិយោគ​ឯកឧត្តម កើ​ត ​ឆែ ថ្លែង​ថា បើ​ប្រទេស​មួយ​គ្មាន​សន្តិភាព មាន​អ​ស្ថេ​រ​ភាព​នយោបាយ គឺ​គ្មាន​អ្នក​វិនិយោគ​យក​លុយ​គេ​មក​បោះចោល​នោះ​ទេ​ ដោយសារ​តម្លៃ​នៃ​សន្តិភាព​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក៌​ដូច​នៅ​ទូ​ទាំង​ប្រទេស មានការ​អភិវឌ្ឍន៍​រីក​ចម្រើន គឺ​សមរភូមិ​មុខជា​អ្នក​ការពារ ឯ​សមរភូមិ​ក្រោយ​ជា​អ្នក​អភិវឌ្ឍ ហើយ​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​ដល់​បណ្តា​កងឯកភាព​ឈរជើង​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ ជា​បន្ត​ទៅ​ទៀត ​។

សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គិត​មក​ដល់​ពេល​នេះ​បាន​បង្កើត​អនុស្សា​រណៈ​ស្តី​ពី​ការ​ចង​សម្ព​ន្ធ័​មេត្រីភាព​ជាមួយ​អង្គភាព​ជួរ​មុខ​ចំនួន ​២​ គឺ ​កងពលធំ​អន្តរា​គម​ន៏​លេខ ​៣​ ក្នុង​ខេត្តព្រះវិហារ និង​ទី ​២ ​កងពលតូច​អន្តរា​គម​ន៏​លេខ​ ១២៨ ចំណុះ​យោធភូមិ​ភាគ​ទី ​១ ​ក្នុង​ខេត្តស្ទឹងត្រែង ​ក្នុង​ស្មារតី​សាមគ្គីភាព​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ​ក៏​ដូច​ពង្រឹង​វប្ប​ធ​ម៌​ចែករំលែក​ផង​ដែរ ​។

 

ចំពោះ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ជូន​កងទ័ព​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​នេះ​រួមមាន ​៖ សម្រាប់កងពលធំ​អន្តរា​គម​ន៏​លេខ​ ៣ ​ចំនួន ​២០ ​លាន​រៀល​, មេបញ្ជាការ​កងពល​មួយ​រូប​ចំនួន ៤០ ​ម៉ឺន​រៀល មេបញ្ជាការ​ង​កងពល ​២០ ​រូប ក្នុងមួយ​រូប​ថវិការ ២០ ​ម៉ឺន​រៀល​, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការ​ង វរ​សេនា​តូច មេបញ្ជាការ មេបញ្ជាការ​រង កងអនុសេនាធំ កងអនុសេនាតូច ៤៧ ៦​នាក់ ក្នុង​ម្នាក់​ថវិកា​ ១០ ​ម៉ឺន​រៀល ​។ ព្រមទាំងនាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន ថវិកា​ក្នុង​ម្នាក់ ​៥ ​ម៉ឺន​រៀល ។ សម្ភារ និង​គ្រឿង​ឧបភោគ បរិភោគ រួម​មាន ៖ ប្រេងម៉ាស៊ូត ៦ ​ពាន់​លី​ត្រ​, មី ៣០០ ​កេស , ទឹកបរិសុទ្ធ ១០០ ​កេស​, ទឹកស៊ីអ៊ីវ ទឹកត្រី ​២០០ ​យួរ​, ប្រេងឆា ១០០ ​កេស​, ត្រីខកំប៉ុង ១០០ ​កេស​, អំ​ពូ​ល​ភ្លើ​ង​សឡា​ ៥២ ​ឈុត គោ​យន្ត​ ២​ គ្រឿង ​។ ជាមួយ​គ្នា​នេះ ​វ​រៈ​នគរបាល​កា​ពារ​ព្រំដែន​ 793 បញ្ជាការដ្ឋាន​អង្គរក្ស វ​រៈ​សេនា​តូច​អន្តរា​គម​ន៍​លេខ 281.282.283.284.​និង​ 285​ ក៏​ទទួល​បាន​អំណោយ​ដូច​គ្នា​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អង្គភាព​និIមួយ​ៗ ៕

crt

Leave a Reply

Your email address will not be published.