ព័ត៌មានជាតិ

រថយន្ដ​៣៤៥​គ្រឿង​ត្រៀម​ដឹក​ពលរដ្ឋ​ទៅ​តាម​បណ្ដា​ខេត្ត​ដោយ​មិន​គិតថ្លៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

រថយន្ដ​៣៤៥​គ្រឿង​ត្រៀម​ដឹក​ពលរដ្ឋ​ទៅ​តាម​បណ្ដា​ខេត្ត​ដោយ​មិន​គិតថ្លៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

 

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​រយៈ​សេចក្ដីជូនដំណឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញ​អំពី​ទីតាំង និង​ពេលវេលា​នៃ​ការ​ចេញដំណើរ​របស់​រថយន្ដក្រុង សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​បណ្ដា​ខេត្ត ដោយ​មិន​គិតថ្លៃ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ​ខាង​មុខ​នេះ​។

 

រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៣ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​រថយន្តក្រុង​ចំនួន​៣៤៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ជា​សាធារណៈ​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧​។

 

ដោយ​ក្នុង​នោះ ៖

១- សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន​៧០​គ្រឿង​។

២-​សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​បណ្តា​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន​២៧៥​គ្រឿង ដែល​មាន​គោលដៅ និង​ទីតាំង​មួយ​ចំនួន​៕

crt

Leave a Reply

Your email address will not be published.