ព័ត៌មានជាតិ

បងប្អូនពលករខ្មែរ ដែលបានទៅបម្រើការងារនៅក្នុងប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសវិញ ជាបណ្ដើរៗហើយ

បងប្អូនពលករខ្មែរ ដែលបានទៅបម្រើការងារនៅក្នុងប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសវិញ ជាបណ្ដើរៗហើយ

 

ខេត្តបាត់ដំបង ៖ របាយការណ៍នៅចំណុចព្រំដែន ក្នុងភូមិសាស្ត្រស្រុកសំពៅលូន នៃខេត្តបាត់ដំបង នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បងប្អូនពលករខ្មែរចំនួន ២២២នាក់ ក្នុងនោះមានស្ត្រីចំនួន ៨៨នាក់ បានចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ដែលចំនួននេះ នឹងកើនឡើងជាបន្តបន្ទាប់ នៅច្រកទ្វារ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ គេសង្កេតឃើញថា បងប្អូនពលករខ្មែរ ដែលបានទៅបម្រើការងារនៅក្នុងប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសវិញ ជាបណ្ដើរៗហើយ តាមច្រកទ្វារអន្តរជាតិនានា ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មន្ត្រីនគរបាលការពារព្រំដែនគោក ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធក្នុងភូមិសាស្ត្រទទួលខុសត្រូវ រៀបចំការទទួលពួកគាត់ឱ្យបានត្រឹមត្រូវ ស្របតាមជំនាញ និងការណែនាំ ដែលបានអនុវត្តនាពេលកន្លងមក ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់ ក្នុងការមកដល់ និងវិលត្រឡប់ទៅកាន់ លំនៅដ្ឋាន ស្រុកកំណើតរបស់គាត់ ប្រកបដោយសុខសុវត្ថិភាព ៕

crt

Leave a Reply

Your email address will not be published.