ព័ត៌មានជាតិ

ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យត្រីចិញ្ចឹមជាច្រើនក្នុងបែ ក្នុងទន្លេងាប់ជាច្រើនក្បាល

ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យត្រីចិញ្ចឹមជាច្រើនក្នុងបែ ក្នុងទន្លេងាប់ជាច្រើនក្បាល

 

កំពង់ឆ្នាំង៖ នៅថ្ងៃទី៥មីនា២០២៣នេះ អាជីវករចិញ្ចឹមត្រីឈ្មោះ ង្វៀង យ៉ាំងអាយ បានឱ្យដឹងថា ត្រីចិញ្ចឹមតាមបែនៅក្នុងទន្លេនាភូមិចុងកោះ សង្កាត់ខ្សាមក្រុង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៤ ខែមេសា បានចាប់ផ្តើមងាប់ដោយសារស្ថានភាពក្តៅខ្លាំង។ត្រីដែលងាប់មានដូចជាប្រភេទត្រីខ្យា ត្រីពោ ត្រីសណ្តាយ ត្រីឆ្ពិន ត្រីព្រលូង ។មូលហេតុ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេបានបង្កឱ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឱ្យត្រីទាំងអស់ងាប់។បរិមាណត្រីងាប់ខាងលើនេះចន្លោះពី មួយតោនដល់ប្រាំមួយតោនក្នុងមួយបែៗ។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាត្រីដែលចិញ្ចឹមតាមបែងាប់ពីរ បីថ្ងៃមកហើយដោយសារភ្លៀងមួយមេមកគួបផ្សំនិងក្តៅខ្លាំងធ្វើឱ្យត្រីតាមបែនីមួយៗងាប់អស់ច្រើនប្រមាណ១០ ភាគរយទៅ២០ភាគរយហើយបែត្រីនោះលោកមិនបានដឹងថាមានប៉ុន្មានទេពេលនេះកំពុងឱ្យខាងសង្កាត់ជលផលកំពង់ឆ្នាំងចុះស្រង់ចំនួនបែចិញ្ចឹមត្រីផងដែរ ។

ស្ថានភាពបានល្អប្រសើរឡើងវិញហើយ ដោយសារម្ចាស់បែចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែត្រីដោយអូសទៅមកៗខ្លះបញ្ឆេះម៉ាស៊ីនដាក់ទុយយោបាញ់ខ្យល់ទីក្នុងបែរដើម្បីឱ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់ត្រី ។

ជាចុងក្រោយ ក្រុមអាជីវកចិញ្ចឹមត្រីសំណូមពដល់អភិបាលខេត្តនិងផ្នែកវារីវប្បករនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសុំឱ្យមន្ត្រីជំនាញជួយរកវីធីសាស្ត្រដោះស្រាយផង។សុំឱ្យរដ្ឋបាលខេត្តអនុញ្ញាតឱ្យបម្លាស់បែទៅចំណុចភូមិកំពង់អុស ព្រោះទីនោះទឹកជ្រៅអាចបន្ថយអត្រាត្រីងាប់ច្រើនពេកព្រោះទីនោះទឹកជ្រៅ៕

crt

Leave a Reply

Your email address will not be published.