ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងរបស់លោកស្រី តាំង ហ្គិចលៀង លើបណ្តាញសង្គមរឿងមនុស្សគីឡូស្រាល និងគីឡូធ្ងន់ សម្តេចស្នើឲ្យលោកស្រី តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់តទៅទៀត

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងរបស់លោកស្រី តាំង ហ្គិចលៀង លើបណ្តាញសង្គមរឿងមនុស្សគីឡូស្រាល និងគីឡូធ្ងន់ សម្តេចស្នើឲ្យលោកស្រី តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់តទៅទៀត

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនជនរួមជាតិ ក្រោយពេលទទួលបានសារសំឡេងមួយទៀតរបស់ លោកស្រី តាំង ហ្គេចលៀង ដែលថាពលរដ្ឋដែលបញ្ចេញមតិមានគីឡូធ្ងន់គីឡូស្រាល។

សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឱ្យសមាជិកគណបក្សប្រជាជនបញ្ឈប់សកម្មភាព ចែកចាយវីដេអូ ឬទស្សនៈទាក់ទងនឹងអ្នកមានអ្នកក្រ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំចំពោះ លោកស្រី តាំង ហ្គេចលៀង ថានាពេលនេះ មិនមានពូជអ្នកមានតទៅទៀតទេ ព្រោះពូជអ្នកមានបានរលាយបាត់តាំងពីជំនាន់ប៉ុលពតមកម្ល៉េះ។

សម្តេចបានបន្ទោស លោកស្រី ហ្គេចលៀង ចំពោះទស្សនៈដែលខុសឆ្គងបន្តបន្ទាប់មកទៀត ដែលកាន់តែធ្វើឱ្យពលរដ្ឋ មិនមានការពេញចិត្តជាពិេសស »ប្រជាជនធម្មតាមានគីឡូស្រាល»។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកស្រី បញ្ឈប់ការបញ្ចេញយោបល់តទៅទៀត ទាក់ទងនឹងអ្នកមាននិងអ្នកក្រ អ្នកគីឡូធ្ងន់អ្នកគីឡូស្រាល និងឈប់បញ្ចេញយោបល់តទៅទៀត ដែលថា ប្រជាជនធម្មតាគ្មានទម្ងន់។ សម្តេចបញ្ជាក់ថា ស្រមោចធម្មតា ក៏ធ្វើឱ្យដំរីដេកមិនលក់ដែរ៕

 

crt

Leave a Reply

Your email address will not be published.