ព័ត៌មានជាតិ

Thiago និយាយថា ការដកខ្សែក្រវាត់របស់ WMO ពីខ្ញុំគឺពាក់ព័ន្ធការរើសអើង

Thiago និយាយថា ការដកខ្សែក្រវាត់របស់ WMO ពីខ្ញុំគឺពាក់ព័ន្ធការរើសអើង

(គុនខ្មែរ)៖ ថ្លែងនៅក្នុងសន្និសិទមួយនាយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ ដើម្បីឆ្លើយតបទៅនឹងការដកខ្សែក្រវាត់របស់ស្ថាប័នប្រដាល់ WMO អ្នកប្រដាល់សញ្ជាតិប្រេស៊ីល សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើ​របស់របស់ស្ថាប័ន WMO ដោយការសម្រេចចិត្តដក់ហូតខ្សែក្រវាត់របស់WMO ពីលោកគឺពាក់ព័ន្ធការរើសអើង។

កីឡាករThiago បន្ថែមថា ស្ថាប័នWMO មិនមែនជាអ្វីៗទាំងអស់នោះទេ ព្រោះមិនមែនជាស្ថាប័ន​ធំតែឯង​លើ​ពិភព​លោកនោះទេ គ្រប់ប្រទេសមានស្ថាប័នប្រដាល់ពិភពលោករបស់គេ។ Thiago បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់គេ ដោយមាន​ខោ​គុនខ្មែរ តែអ្នករៀបចំការប្រកួតមិនថាអ្វី នៅតែឱ្យប្រកួត។ អាហ្គោថា «ពេលគេឃើញខ្ញុំពាក់ខោគុនខ្មែរ អមដោយទង់ជាតិ មូលហេតុអ្វីបានជាគេមិនមកហាមខ្ញុំ ប៉ុន្តែក្រោយខ្ញុំប្រកួតរួច មូលហេតុអ្វីបានជាគេចេញលិខិតមកលើរូបខ្ញុំវិញ វាហាក់បីដូចជាការរើសអើងខ្លាំងណាស់»។ ធី អាហ្គោ បន្ថែមថា ចំពោះការដកហូតខ្សែក្រវាត់នេះ គេមិនបានជជែក និងជូនដំណឹងពីការដកខ្សែក្រវាត់នេះទេ ស្រាប់​តែ​ចេញ​លិខិត​តាមផេករបស់គេ ហើយទាក់ទងនឹងតម្លៃខ្លួន ក៏មិនទាន់ផ្តល់ឱ្យដែរ។

ដោយឡែកសម្រាប់គម្រោងរស់នៅស្រុកខ្មែរ Thiago បានបញ្ជាក់ថាសម្រាប់អនាគត ខ្លួនចង់​រស់​នៅ​ទីនេះ​(កម្ពុជា)​ជា​រៀងរហូត ដោយទីនេះ ជាផ្ទះរបស់គេ។ ចំពោះមុខគោលដៅរបស់គេគឺ ផ្សព្វផ្វាយ​ប្រដាល់​គុន​ខ្មែរ និងបន្តមូលនិធិគុនខ្មែរ ដើម្បីបណ្តុះបណ្តាលគុនខ្មែរ។ អាហ្គោថា«ខ្ញុំមិនមានការសោកស្ដាយអ្វីទាំងអស់ដែលប្តូរពីអ្នកហាត់ប្រដាល់ថៃ មកក្លាយជាអ្នកហាត់គុនខ្មែរ ។ ការសម្រេចចិត្តមកហ្វឹកហាត់នៅស្រុកខ្មែររបស់លោកដោយសារតែនៅកម្ពុជា ប្រជាជនខ្មែរជាច្រើនស្រឡាញ់ និងឱ្យតម្លៃរូបលោក»។

កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ ត្រូវទទួលបានការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ក្រោយពីខ្លួន​បាន​ដូរ​មកហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីបានស្វែងយល់ពីឫសគល់ និងមូលដ្ឋានច្បាស់លាស់ នៃក្បាច់​គុន​បុរាណខ្មែរនេះ ហើយកន្លងទៅដើម្បីឱ្យកាន់តែច្បាស់ និងបង្ហាញពីមោទនភាព Thiago បានទៅកាន់ខេត្តសៀមរាបដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវប្បធម៌ និង​ក្បាច់​គុន​បុរាណ​ខ្មែរ ដែលត្រូវបាន​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​យ៉ាង​ច្បាស់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ។
សូមជម្រាបជូនថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ សម្តេចបាន​បន្ថែម​ថា​មួយ​វិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹង​ស្នើ​ទៅ​ព្រះ​មហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago៕

crt

Leave a Reply

Your email address will not be published.