ព័ត៌មានជាតិ

ព្រឹត្ដិការណ៍ អង្គរសង្ក្រាន្ដ ឆ្នាំនេះ​ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ 

ព្រឹត្ដិការណ៍ អង្គរសង្ក្រាន្ដ ឆ្នាំនេះ​ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ

 

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​​ បានអញ្ជេីញជាអធិបតីក្នុងប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ នៅមុខបរិវេណខាងមុខប្រាសាទអង្គរ នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

 

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម ឆាយលី និងលោកជំទាវ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការនៃខេត្តសៀមរាបបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមីថែរក្សាអង្គរ និងជួយឲ្យការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប​ ។

 

នៅក្នុង​ព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះព្រះរាជាណាចក្រកម្ពុជា​ បានបំបែក ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក»។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត បានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

crt

Leave a Reply

Your email address will not be published.