ព័ត៌មានជាតិ

ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល

ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល

ញាក់សាច់ហើយ បារ៉ាស់ដែកធ្លា.ក់ត្រូវបុរសម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាល

រាជធានីភ្នំពេញ ៖ បារ៉ាស់ដែកដែលម្ចាស់ឃ្លាំងស្តុកទំនិញមួយកន្លែងដាក់កាត់ទទឹងផ្លូវការពារមិនឲ្យរថយន្តធុនធំផ្សេងបើកឆ្លងកាត់ ក្រៅតែពីរថយន្តរបស់ខ្លួននោះបានរបូតច្រវ៉ាក់សម្រាប់ទាញបិទ-បើក បណ្ដាលឱ្យធ្លាក់លើបុរស២នាក់កំពុងជិះម៉ូតូឆ្លងកាត់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ទាំងព្រឹក ។

 

បន្ទាប់ពីមានហេតុការណ៍បែបនេះ ត្រូវបានមហាជនរិះគន់ខ្លាំងៗដល់ម្ចាស់ឃ្លាំងខាងលើ ដែលបានដាក់បារ៉ាស់ដោយចិត្តឯងនៅលើផ្លូវសាធារណៈហើយបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃបែបនេះ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខឃ្លាំងស្តុកទំនិញគ្មានយីហោ ស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ខាងលើ ១-ឈ្មោះនាង ស៊ីន អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលរងរបួសធ្ងន់ និងទី២-ឈ្មោះឈរ ភក្តី អាយុ៣៤ឆ្នាំ ជាអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសស្រាល ។ តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ឃ្លាំងខាងលើបានឲ្យសន្តិសុខបើកបារ៉ាស់ដើម្បីបើកផ្លូវឲ្យរថយន្តកុងតឺន័រក្រុមហ៊ុនរបស់ខ្លួនបើកចូលទៅដាក់ទំនិញនៅក្នុងឃ្លាំង ។

 

លុះពេលរថយន្តចូលទៅផុតសន្តិសុខក៏ទាញបារ៉ាស់បិទវិញ ចំណែកបុរសរងគ្រោះទាំង២នាក់ក៏បានជិះម៉ូតូទៅដល់ ស្រាប់តែរបូតច្រវ៉ាក់សម្រាប់ទាញបិទនិងបើកបារ៉ាស់ខាងលើសង្កត់លើបុរសរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់តែម្ដង ។

ក្រោយពេលកើតហេតុ នគរបាលសង្កាត់ដង្កោបានចុះទៅពិនិត្យទីតាំងនោះនិងបានឲ្យម្ចាស់ឃ្លាំងសម្របសម្រួលជាមួយជនរងគ្រោះទាំង២នាក់ដោយឲ្យចេញសំណងទៅជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុប៉ុន្តែអត់ដឹងថាត្រូវរ៉ូវគ្នាប៉ុន្មាននោះឡើយ ។

crt

Leave a Reply

Your email address will not be published.