ព័ត៌មានជាតិ

ផ្ទុះ.ហិ.ង្សា ខណៈដើមបណ្តឹងយកអេស្កាវ៉ាទ័រក.ម្ទេ.ចផ្ទះ៣ខ្នង ខូចខាតម៉ូតូ២គ្រឿង កង់១គ្រឿង

ផ្ទុះ.ហិ.ង្សា ខណៈដើមបណ្តឹងយកអេស្កាវ៉ាទ័រក.ម្ទេ.ចផ្ទះ៣ខ្នង ខូចខាតម៉ូតូ២គ្រឿង កង់១គ្រឿង

 

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីមួយត្រូវបានម្ចាស់ដើមបណ្តឹងយកអេស្កាវ៉ាទ័រកាយកម្ទេចផ្ទះចំនួន៣ខ្នងចោល និងមានការការខូចខាតម៉ូតូ២គ្រឿង និងកង់១គ្រឿង ឃើញដូច្នេះ ប្រជាពលរដ្ឋបានធ្វើការតវ៉ាហិង្សាទើបដកថយហេតុការណ៍័កើតឡើងកាលពីថ្ងៃទី២៦ មេសា ស្ថិតនៅចំណុចផ្សារយួន ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

 

នៅពេលដែលយកអេស្ការវ៉ាទ័រកាយកម្ទេចផ្ទះចោល ក៏ឃើញមានកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធម្ចាស់ដីឈរបញ្ជាអោយកាយកម្ទេចចោលអស់ផ្ទះចំនួន៣ខ្នង ឈើប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសីបណ្តាលខ្ទេចរាបដល់ដី និងសម្ភារយកមិនបានផងខូចខាតម៉ូតូចំនួន២គ្រឿង និងកង់១គ្រឿង ហើយប្រជាពលរដ្ឋជាច្រើនអ្នកនាំគ្នាតវ៉ាដោយហិង្សាយកដុំថ្មគប់ទៅគ្រឿងចក្របណ្តាលបែកកញ្ចក់មុខ និងចំហៀងទើបដកចេញ។

ប្រជាពលរដ្ឋបានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅចំណុចនេះ មានចំនួន១៣គ្រួសារស្មើ១៣ខ្នង ផ្ទៈដែលរស់នៅរយៈពេលជាង២០ឆ្នាំហើយ ដែលភាគច្រើនធ្វើការសំណង់ និងកម្មករនៅប្រទេសថៃសម្រាប់ចិញ្ចឹមជីវិតតែឃើញម្ចាស់ដីលោកស្រី លី ម៉ារី ជាប្រពន្ធសពលោក ទិត្យ លេខ ជាដើមបណ្តឹងបានយកគ្រឿងចក្រប្រភេទអ៊ែស្កាទ័រកាយកំទិចផ្ទៈអស់ចំនួន៣ខ្នងផ្ទៈនៅចុងខាងកើតរាបដល់ដីទ្រព្យសម្បត្តិយកមិនទាន់ផងខូចខាតម៉ូតូ២គ្រឿងកង់១គ្រឿងទើប្រជាពលរដ្ឋតវ៉ាហឹង្សាគប់ទៅលើគ្រឿងចក្រទើបដកថយចេញប្រជាពលរដ្ឋសុំអោយថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ផង។

លោកស្រី លី ម៉ារី បានប្រាប់ថា ដីនេះជាកម្មសិទ្ធរបស់គាត់ត្រិមត្រូវរយៈពេលជិត៣០ឆ្នាំហើយមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវស្របច្បាប់ត្រូវបានប្រជាពលរដ្ឋរំលោភជាក់ស្តែងមានចំនួន៦ខ្នងផ្ទៈដែលទំហំទទឹង២០ម៉ែត្របណ្តោយជាង៥០ម៉ែត្រស្មើ១.០៤០ម៉ែត្រការ៉េបានប្តឹងឈ្នៈក្តីទៅសាលាដំបូងខេត្តនិងសាលាឧទ្ធរណ៍រហូតដល់តុលាការកំពូលឈ្នៈជាស្ថាបពរទើបចូលដំណឹងដល់ភាគីប្រជាពលរដ្ឋ៤លើកទើបបានយកគ្រឿងចក្រកាយចេញដើម្បីយកដីអភិវឌ្ឍន៍តែរយៈពេលកន្លងមកធ្លាប់ដោះស្រាយដោយមានការដោះដូរដីចំនួន៧ល្វែងនៅក្បែរផ្សារមិត្តភាពក្រុងប៉ោយប៉ែតតែប្រជាពលរដ្ឋមិនយល់ព្រមទើបមានការឈូសឆាយអនុវត្តន៍សាលក្រមតុលាការកំពូល។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖អាជ្ញាធរមិនជំទាស់សាលក្រមតុលាកំពូលនោះទេជាការណែនាំអាជ្ញាធរខេត្តនិងក្រុងចុះពិនិត្យសម្របសម្រួលជូនប្រជាពលរដ្ឋជាក់ស្តែងសិននៅពេលដែលយកអ៊ែស្ការទ័រវ៉ៃកំទិចផ្ទៈប្រជាពលរដ្ឋ២ខ្នងផ្ទៈមានក្នុងបន្ទុកគ្រួសាររហូតជាង១០នាក់រងការខូចខាតទ្រព្យសម្បត្តិហើយនេះជារដូវភ្លៀងប្រជាពលរដ្ឋគ្មានជម្រកទើបសម្រេចរុះរើជម្រកចាស់ដែលវ៉ៃចោលសង់ផ្ទៈជាបណ្តុះអាសន្នដើម្បីអោយប្រជាពលរដ្ឋទៅក្រុងប៉ោយប៉ែតរកដំណោះស្រាយបន្ត។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានដឹងប្រជាពលរដ្ឋចំនួន៣គ្រួសារ មានផ្ទះ៣ខ្នងដែលមានទំនាស់ដីធ្លីត្រូវបានម្ចាស់ដីជាដើមបណ្តឹងឈ្នៈក្តីយកអេស្កាវ៉ាទ័រវាយកម្ទេចចោលរាបដល់ដីនិងខូចខាតទ្រព្យសម្បត្តិដែលយកមិនទាន់ ទើបប្រញាប់ប្រញាល់ចុះមកពិនិត្យមើលជាការណែនាំថ្នាក់ដឹកនាំជួយធ្វើការសម្របសម្រួលនិងដោះស្រាយជម្រកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារជាបណ្តោះអាសន្ន ។

crt

Leave a Reply

Your email address will not be published.