ព័ត៌មានជាតិ

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!

អាណិតក្មេងណាស់ មិនគួរណាមក វាស់កំពស់ជាមួយឪពុក!

អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានធ្វើការបង្ហោះនិងចែកចាយរូបភាពវាស់កំពស់ ដែលមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលយើងមើលទៅក្មេងប្រុសម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំត្រូវបានមកជាប់ចោទជាមួយឪពុកយ៉ាងសង្វេគបំផុត។

នៅថ្ងៃទី២៧ធ្នូ២០២៣នេះ អ្នកទិញអេតចាយពីរនាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅវាស់ម៉ែត្រនិងថតបង្ហោះ ចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងទូលំទូលាយ ពីសំណាក់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ខេត្តកណ្តាល។

សូមជម្រាបឲ្យដឹងថា៖ «កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីបាត់បង្គោលភ្លើងសូឡាចំនួន២ដើម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល» ។ ក្រោយមកសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ថ្ងៃទី២៧ខែធ្នូ២០២៣នេះ ទើបធ្វើការឃាត់ខ្លួនបានអ្នកទិញអេតចាយពីរនាក់ឪពុកកូន ពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្ម (ទិញបង្គោលភ្លើងពីចោរ)។

ទោះបីជាយ៉ាងណាក្តីការឃាត់ខ្លួនអ្នកទិញអេតចាយពីរនាក់ឪពុកកូនខាងលើនេះ មើលទៅហាក់ដូចជាសោកសង្រេងចិត្តខ្លាំងណាស់ មិនគួរណាកូនមកជាប់ពាក់ព័ន្ធបទល្មើសជាមួយឪពុកទាំងវ័យក្មេងបែបនេះ៕

crt

Leave a Reply

Your email address will not be published.