ព័ត៌មានជាតិ

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

ក្រោយលេចធ្លាយ រឿងមិនប្រក្រតី ឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»

រាជធានីភ្នំពេញ៖ ក្រោយលេចធ្លាយ រឿងមិនប្រក្រតី និងក្រោយមានការផ្អាកការងារជាបណ្ដោះអាសន្ន លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ពេលនេះត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ ដកហូត និងបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី» នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

សូមរំលឹកថា៖ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ «សំណើសុំគោលការណ៍ផ្អាកការងារបណ្តោះអាសន្នចំពោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា (គ.ប.ផ.ក)»។ លិខិតស្នើសុំគោលការណ៍ របស់អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនោះ ក៏បានសម្តេចក្រឡាហោម ស ខេង បានចារ «ឯកភាព» ផងដែរ។

យោងតាមប្រភពសារព័ត៌មាន៖ បានឱ្យដឹងថាលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានលេចធ្លាយនូវភាពមិនប្រក្រត្រីជាច្រើន ចំពោះការចុះបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក រហូតធ្វើឱ្យក្រុមអ្នករកស៊ី នាំគ្នាប្តឹង លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ទៅក្រសួងមហាផ្ទៃ និងស្នើឱ្យមានការស៊ើបអង្កេត និងឈានទៅដល់ការសម្រេចផ្អាកការងារជាបណ្តោះអាសន្នតែម្ដង។

យ៉ាងណាឃើញថា៖ ក្រោយពីលេចធ្លាយរឿងមិនប្រក្រតី លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា រូបនេះត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន កាលពីអំឡុងឆ្នាំ២០២២ ទើបរហូតពេលនេះ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ ដកហូតនិងបន្ថយឋានន្តរស័ក្តិឲ្យមកនៅត្រឹមថ្នាក់ «ពលបាលត្រី»៕

crt

Leave a Reply

Your email address will not be published.