ព័ត៌មានជាតិ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ

ផ្ទុះក្លិនស្អុយ! លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ

រាជធានីភ្នំពេញ៖ ផ្ទុះក្លិនស្អុយលោក សុខា សីហា ដែលគេដឹងថា ជាមន្ត្រីយោធា នៃកងរាជអាវុធហត្ថលើផៃប្រទេស និងជាថៅកែម្ចាស់ដេប៉ូខ្សាច់ដល់ធំ កំពុងរង់បណ្តឹង ពីបទ «រំលោភលើទំនុកចិត្ត» ក្នុងទំហំទឹកប្រាក់រាប់សែនដុល្លារ។

ដោយយោងតាមលិខិតកោះហៅលើកទី២ របស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង បានអញ្ជើញ ឈ្មោះ សុខា សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលជា ជនសង្ស័យ រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីឆ្លើយបំភ្លឺពីដំណើររឿង «រំលោភលើទំនុកចិត្ត»។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យសារព័ត៌មានដឹងថា៖ «លោកសុខា សីហា ដែលជាមន្ត្រីកងរាជអាវុធហត្ថ និងជាថៅម្ចាស់ដេប៉ូខ្សាច់ រូបនេះ បានស៊ីដាច់លុយជាង ១៥មុឺនដុល្លារ និងស៊ីដាច់រថយន្តសេរីទំនើប ម៉ាក HUMMER ១គ្រឿង ថែមទៀត» ហើយលោក សុខា សីហា រូបនេះបានគេចវេសមិនព្រមទទួលស្គាល់រាល់អំពើដែលខ្លួនបានប្រព្រឹត្តនោះទេ។ រហូតមាន រឿងក្តីក្តាំប្តឹងផ្តល់ទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្តរូបនេះ។

ប្រភពព័ត៌មានពីជនរងគ្រោះបានបន្តឲ្យដឹងទៀតថា៖ លោក សុខា សីហា រូបនេះ បានយកឈ្មោះថ្នាក់ដឹកនាំកំពូលៗ និងយកតួនាទីរបស់ខ្លួនដែលជាមន្ត្រីរាជការ ទៅបិទបាំងអំពើ និងទង្វើរបស់ខ្លួន។ ហើយលោក សុខា សីហា ដែលជាមន្ត្រីអាវុធហត្ថ រូបនេះ តែងតែធ្វើសកម្មភាពស្នើសុំអន្តរគមន៍ពីមន្ត្រីអ្នកធំម្នាក់ ដែលជាខ្នងបង្អែករបស់ខ្លួន ដើម្បីយកមកការពារខ្លួនឲ្យរួចផុតពីការចោទប្រកាន់។

យ៉ាងណាករណីខាងលើនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានធ្វើការសុំការបំភ្លឺ ពីសំណាក់លោក សុខា សីហា ប៉ុន្តែលោក សុខា សីហា បានប្រាប់សារព័ត៌មានថា ករណីនេះលោកសុំមិនឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន។

បើដូចអ្វីដែលជនរងគ្រោះរៀបរាប់ប្រាប់សារព័ត៌មានមែននោះ ចូលយើងទាំងអស់គ្នាក្រឡេកមកមើលច្បាប់ស្តីពីលក្ខិន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ត្រង់ជំពូកទី៤ មាត្រា២៥៖ បានឲ្យដឹងថាលោក សុខា សីហា ហាក់បីដូចជាកំពុងតែប្រព្រឹត្តសកម្មភាព និងទង្វើផ្ទុយពីផ្លូវច្បាប់ខ្លាំងមែនទែន។

១-យោធិនអាជីព ត្រូវហាមដាច់ខាត មិនឲ្យយកម៉ោងរដ្ឋបាល ទៅប្រកបវិជា្ជជីវៈជាឯកជន។
២-មិនឱ្យយកឥទ្ធិពលនិងអំណាចរបស់ខ្លួន ទៅប្រើដើម្បីទាញយកផលប្រយោជន៍ អ្វីមួយដើម្បីសំឡុតគម្រាមកំហែង បំពានសិទ្ធិពលរដ្ឋ។
៣-មិនឱ្យប្រកបមុខរបរណា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃកងយុទ្ធពលខេមរៈភូមិន្ទ។
៤-មិនឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាលឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន។

យ៉ាងណាមិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង សុំមិនវែកញែករកខុសត្រូវ នោះទេ ចំពោះក្តីក្តាំប្តឹងផ្តល់ខាងលើ ដោយទុកតួនាទីជូនថ្នាក់ដឹកនាំដែលស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវស៊ើបអង្កេត រួចផ្តល់ភាពយុត្តិធម៌ជូនភាគីដែលជាជនរងគ្រោះពិតប្រាកដ៕

crt

Leave a Reply

Your email address will not be published.