ព័ត៌មានជាតិ

មន្ត្រីថ្នាក់ក្រោមប្ដឹងមេខ្លួនឯង ជាអភិបាលស្រុកទៅនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំដកតំណែង

ខេត្តព្រះវិហារ ៖ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឆែប និងក្រុមប្រឹក្សាស្រុកទាំង៨ បានសម្រេចដាក់ពាក្យប្ដឹងទៅសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយសុំដក ឬកែសម្រួលលោក ឡង់ សុបិន ពីអភិបាលស្រុកឆែប នេះបើយោងតាមលិខិតដែលទើបទទួលបាននៅថ្ងៃទី០៨ ខែមេសា នេះ។

នៅក្នុងលិខិតនោះបានអះអាងថា “យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារសោះឡើយ ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់…៕

crt

Leave a Reply

Your email address will not be published.