ព័ត៌មានជាតិ

ស្រុកបាទី,លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី អមដំណើរដោយលោក ឡោ ជំនិត អភិបាលរងស្រុក បានដឹកនាំនាយករដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់

ស្រុកបាទី,លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី អមដំណើរដោយលោក ឡោ ជំនិត អភិបាលរងស្រុក បានដឹកនាំនាយករដ្ឋបាល ការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់ មិនឱ្យធ្វើអាជីវកម្ម លក់ដូរជាបណ្ដោះអាសន្ន នៅក្រុមហ៊ុនគម្រោកមងដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិកណ្តឹងធំ ឃុំកណ្ដឹង។

លោកអភិបាល បានណែនាំ ឱ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់ដីឡូត៍ សុំច្បាប់អនុញ្ញាត នឹងបំពេញបែបបទតាមបីតីច្បាប់គតិយុត្ត ត្រឹមត្រូវជាធរមាន។ ឆ្លៀតឱកាសនេះដែរ លោកអភិបាល ក្នុងនាមអាជ្ញាធរ រដ្ឋបាលស្រុក សូមគាំទ្ររាល់អាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបើកប្រកបមុខរបរគ្រប់ប្រភេទដោយស្របច្បាប់ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

crt

Leave a Reply

Your email address will not be published.