ព័ត៌មានជាតិ

ទស្សនាឈុតក្រៅឆាកនៃភាពយន្តចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ដែលត្រៀមដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

ទស្សនាឈុតក្រៅឆាកនៃភាពយន្តចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ដែលត្រៀមដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះនូវវីដេអូ ឈុតក្រៅឆាកនៃភាពយន្តចម្រៀង «ទុក្ខស្រីប្ដីព្រាត់» ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងត្រូវបានផលិតឡើង ដោយសមាគមសិល្បករខ្មែរ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ត្រៀមដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥៖០០នាទីរសៀល នៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមអញ្ជើញបងប្អូនរង់ចាំ ទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំងមូលជាផ្លូវការ នៅក្នុងផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ។

សូមជម្រាបថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផលិតដោយសមាគមសិល្បករខ្មែរ ដែលមានផលិតករ គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៉ឹង លីហេង, ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារៈ​ កាម៉េរាថត ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

«ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេច ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យសម្តេច និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស»៕

crt

Leave a Reply

Your email address will not be published.