ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ អបអរសាទរខួបទិវាជាប្រវត្តិសាស្រ្តរបស់ជាតិ «ទិវានយោបាយ ឈ្នះឈ្នះ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ អបអរសាទរខួបទិវាជាប្រវត្តិសាស្រ្តរបស់ជាតិ «ទិវានយោបាយ ឈ្នះឈ្នះ»

(ភ្នំពេញ)៖ នៅក្នុងឱកាស នៃខួបទិវាជាប្រវត្តិសាស្រ្តរបស់ជាតិ «ទិវានយោបាយ ឈ្នះឈ្នះ» អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ សម្តែងនូវអំណរសារទរ និងគុណូបការៈខ្ពង់ខ្ពស់បំផុត ចំពោះឥស្សរជន ជាវីរបុរសសម្រាប់ប្រជាជាតិ ដែលបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិ ក្រោមម្លប់ដ៏ ត្រជាក់ត្រជុំ នៃព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញា និងរាជរដ្ឋាភិបាល ដែលកើតឡើងចេញពីការ បោះឆ្នោត។

រយៈពេលម្ភៃបួនឆ្នាំ (២៤ឆ្នាំ) កន្លងមកនេះ គឺចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ជាសម័យកាលនាំមកនូវសុខសន្តិភាព ដែលជាមរតកប្រវត្តិសាស្រ្តរបស់ប្រជាជាតិ ក្រោមការផ្តួចផ្តើមទាំងគោលនយោបាយ និងដឹកនាំអនុវត្តនូវយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងឥស្សរជនប្រតិបត្តិករគ្រប់ភាគី ដែលនាំមកនូវយុគសម័យថ្មីរបស់កម្ពុជា ពុំធ្លាប់មានក្នុងរយៈកាលជាង ៥០០ឆ្នាំកន្លងមក។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរព និងសម្ដែងនូវការដឹងគុណជាថ្មីនូវប្រសាសន៍ដ៏មានអត្ថន័យរបស់អគ្គស្ថាបនិកសន្តិភាពកម្ពុជា «បើខ្ញុំស្លាប់ ខ្ញុំស្លាប់តែម្នាក់ឯង តែបើខ្ញុំរស់ ជាតិខ្ញុំទាំងមូល គឺរស់ទាំងអស់គ្នា» ដែលនេះជាសក្ខីភាព នៃការប្តេជ្ញាខ្ពស់ប្រកបដោយឧត្តមគតិរបស់វីរបុរសខ្មែរ ដែលយើងខ្ញុំទាំងអស់គ្នា ចងចាំនៅពេលដែល សម្តេចតេជោ បានថ្លែងគោរពជូនទៅអ្នកមានគុណ ដោយមានការព្រួយបារម្ភដល់អាយុជីវិតរបស់សម្តេច នៅពេលសម្តេចត្រូវទៅកាន់តំបន់ខ្មែរក្រហមកាន់កាប់ ដើម្បីធ្វើជាគណៈអធិបតី នៃពិធីសមាហរណកម្មរវាងកម្លាំងប្រដាប់អាវុធខ្មែរក្រហម និងរាជរដ្ឋាភិបាល៕

crt

Leave a Reply

Your email address will not be published.