ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្តពេលទទួលព័ត៌មានថាលោក ហ៊ុន ជា នឹងវិលត្រឡប់ទៅរស់នៅជាមួយប្រពន្ធកូនវិញ

សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្តពេលទទួលព័ត៌មានថាលោក ហ៊ុន ជា នឹងវិលត្រឡប់ទៅរស់នៅជាមួយប្រពន្ធកូនវិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបង្ហាញនូវអារម្មណ៍រីករាយ នៅពេលទទួលបានព័ត៌មានពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបញ្ជាក់ថា លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសរបស់សម្តេច នឹងវិលត្រឡប់ទៅរស់នៅផ្ទះជាមួយប្រពន្ធកូនវិញ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ដូច្នេះថា «ល្ងាចនេះ ប្រើពេល២ម៉ោង ដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាក ព្រោះមានកម្មវិធីការងារ។ ជាមួយនឹងការវាយបានល្អ ក៏បានទទួលព័ត៌មានពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវឹលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ ខ្ញុំកាន់តែសប្បាយចិត្តដោយឃើញ ក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ»។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានស្នើដល់នារី ដែលមានទំនាក់ទំនង ជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។

សម្ដេចបញ្ជាក់ថា លោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នា ជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្ន លោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។

crt

Leave a Reply

Your email address will not be published.