ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមលក្ខណៈសម្រាប់ការចុះត្រួតពិនិត្យ និងការងារពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមលក្ខណៈសម្រាប់ការចុះត្រួតពិនិត្យ និងការងារពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមលក្ខណៈសម្រាប់ការចុះត្រួតពិនិត្យ ដល់ទីកន្លែងរបស់ក្រុមត្រួតពិនិត្យរួម (ICRG-JG) ជាមួយប្រធាននាយកដ្ឋាន-មន្ទីរ ជាសមាជិកក្រុមការងារ បសប.ហភ លោកស្នងការ លោក-លោកស្រីស្នងការរង មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ និងលោក-លោកស្រីអនុប្រធាន និងសមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋានជំនាញ មានសមាសភាព ១៥៣រូប នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

 

នៅក្នុងកិច្ចប្រជុំនោះ ក៏មានការធ្វើបទបង្ហាញដោយឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុម ប្រតិបត្ដិការផ្ទាល់ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយប្រធាននាយកដ្ឋាន-មន្ទីរ ជាសមាជិកក្រុមការងារ បសប.ហភ លោកស្នងការ លោក-លោកស្រីស្នងការរង មកពីស្នងការដ្ឋាននគរបាល រាជធានី-ខេត្តទាំង២៥ និងលោក-លោកស្រីអនុប្រធាន និងសមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីមន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានកណ្តាលសន្តិសុខ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការិយាល័យនគរបាលអន្តជាតិ មានសមាសភាពសរុប ១៥៣រូប៕

 

 

 

 

 

 

 

crt

Leave a Reply

Your email address will not be published.