ព័ត៌មានសន្តិសុខសង្គម

ក្រុមអាជីវករផ្សារស្ពឺ ស្រុកចំការលើ ផ្អើលឈុល ចោទមេតុងទីនវេចលុយ៥០លានដុល្លាររត់បាត់?

ខេត្តកំពង់ចាម ៖ ក្រុមអាជីវករលក់ដូរនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ បានភ្ញាក់ផ្អើលឆោឡោ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយសារតែមេតុងទីនឈ្មោះ សាន សុវណ្ណាលីស អាយុ៣១ឆ្នាំ រួមនឹងប្ដី បានរត់គេចខ្លួនបាត់ចេញពីតូបលក់ដូររបស់ខ្លួន រួមទាំងលុយដែលឆបោកពីអាជីវករ និងប្រជាពលរដ្ឋ មានរហូតដល់ជាង៥០លានដុល្លារឯណោះ ។ គេមិនដឹងថា មេតុងទីនរូបនេះគេចខ្លួនទៅដល់ណាទេ ចំណែកសមត្ថកិច្ចវិញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនមេតុងទីនរូបនេះ ប៉ុន្តែចំនួនលុយមិនដឹងថា តើមានជាង៥០លានដុល្លារដែរឬក៏អត់ ? លោក ឡាយ ម៉េងលី អ្នករងគ្រោះមួយរូបបានរៀបរាប់ថា គាត់លេងតុងទីនជាមួយនឹងស្ត្រីរូបនេះ ដោយក្នុងមួយក្បាលត្រូវបង់២០ដុល្លារក្នុងមួយថ្ងៃ ។ គាត់ចាប់ផ្ដើមលេងតាំងពីខ្សែទី១រហូតដល់ខ្សែទី៥២ គឺលេងបានការប្រាក់ដោយត្រូវបង់តែចំនួន១៧ដុល្លារប៉ុណ្ណោះ ហើយចំនួនថ្ងៃដែលត្រូវលេងមានរហូតដល់៤៨ថ្ងៃ ។ លោក ម៉េងលី និយាយទៀតថា ការលេងតុងទីននេះ គឺតាមបណ្ដាញសង្គមហ្វេសប៊ុករបស់មេតុង ទីនឈ្មោះ សាន សុវណ្ណាលីស ដែលមានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំពោះគោលការណ៍ តុងទីនក្បាល២០ដុល្លារ មានរហូតដល់ ១៥ចំណុច ក្នុងនោះរួមមាន […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង នៅខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស៨នាក់

រាជធានីភ្នំពេញ៖ ទីតាំងលួចបង្កប់ល្បែងស៉ីសងខុសច្បាប់២កន្លែង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ចុះបង្ក្រាបដោយឃាត់ខ្លួនមេការ និងអ្នកដែលចូលទៅលេងល្បែង សរុបចំនួន៨នាក់ ព្រមទាំងដកហូតសម្ភារជាច្រើន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ទីតាំងទី១ យីហោ «ផារ៉ាម៉ោន» ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលកំពុងស្ថិតនៅទីនោះ និងដកហូតយកសម្ភារល្បែងសុីសងខាងលើទាំងអស់ផងដែរ។ ប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងខាងលើនោះ គឺជាឃ្លាំងចែកចាយអង្ករ និងភេសជ្ជៈទេ ប៉ុន្តែបានលួចបង្កប់ល្បែងសុីសង ហើយមានមនុស្សចូលទៅលេងរាល់ថ្ងៃ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីការកើតឡើងនូវបទល្មើសផ្សេងៗ ដូចជាចោរកម្ម និងគ្រឿងញៀនផងដែរ ហើយដោយសារតែបែបនេះទើបប្រជាពលរដ្ឋលួចរាយការណ៍ជូនឲ្យអាជ្ញាធរបានដឹង។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចខាងលើបានចុះទៅធ្វើការបង្រ្កាប ប៉ុន្តែពេលទៅដល់មិនបានឃើញថៅកែនោះទេ ឃើញតែមនុស្សប្រុសស្រីចំនួន៨នាក់កំពុងស្ថិតនៅទីនោះ។ កម្លាំងក៏បានឃាត់ខ្លួន ក្នុងនោះមានស្រី៥នាក់ និងប្រុស៣នាក់ ព្រមទាំងដកហូតយកសម្ភារល្បែងមានដូចជា ទូហ្គេមបាញ់ត្រីចំនួន៧ និងតុបៀរការ៉ាត់ ចំនួន៨។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ86 ផ្លូវលេខKB03 ស្ថិតនៅក្នុងបុរីពិភពថ្មីកំបូលII ផ្លូវបេតុងភូមិស្ងួនពេជ្រ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម វុន ផារី អញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជន នឹងប្រគល់អំពូលបំភ្លឺភ្លើងសូឡាចំនួន ១៦ឈុតសម្រាប់ដាក់បំភ្លឺផ្លូវមូលដ្ឋាន ភូមិទួលធាតុ

កំពង់ចាម ៖ ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអនុប្រធានក្រុមការងារចុះចូលមូលដ្ឋានឃុំពាមប្រធ្នោះ និងជាប្រធានក្រុមការងារចុះជួយភូមិទួលធាតុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពាមប្រធ្នោះ អមដំណើរដោយលោក នាក់ ដាត់ លេខាធិការដ្ឋាន លោក ស៊ុន សារ៉ន អនុប្រធាន លោក ប៊ី សិទ្ធ អនុប្រធាន លោក ហែម សីហា អនុប្រធាន លោកស្រី ប៉ែន ច័ន្ទនារី លោក ម៉ៅ រឿ សមាជិក និងគណៈអចិន្ត្រៃយ៍បក្សឃុំ និងប្រធានសាសាខាបក្សភូមិទួលធាតុរួមទាំងសមាជិក សមាជិកាចូលរួមជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជន នៅក្នុងមូលដ្ឋានភូមិទួលធាតុ នឹងបានធ្វើពិធីប្រគល់ជូនអំពូលបំភ្លឺភ្លើងសូឡាចំនួន ១៦ឈុត សម្រាប់ដាក់បំភ្លឺផ្លូវនៅក្នុងមូលដ្ឋានភូមិទួលធាតុ ឃុំពាមប្រុសធ្នោះស្រុកកោះសូទិនខេត្តកំពង់ចាម។ ជាការឆ្លើយតប និងថ្លែងអំណរគុណចំពោះប្រធានសាខាបក្សភូមិអនុប្រធាន និងសមាជិក សមាជិកា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជារហូតឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក ដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ឯកឧត្តម […]