ព័ត៌មានជាតិ

ពិធីបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ប្រារព្ធធ្វើឡើងនៅភ្នំជុំសែនរីករាយ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌»

រាជធានីភ្នំពេញ ៖ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង២ពាន់នាក់អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងរថក្រោះ រថពាសដែក រថយន្តជិត៨០គ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង ព្រមទាំងសម្ភារៈយោធាជាច្រើនទៀតនឹងបង្ហាញខ្លួនក្នុងសមយុទ្ធ «នាគមាស» កាលពីថ្ងៃទី១៦ ដល់៣០ ខែឧសភា។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះ គឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ និងការផ្សព្វផ្សាយព័ត៌មាន នៅលើហ្វេសប៊ុកផេករបស់ក្រសួងការពារជាតិ  ។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាសលើកទី៦ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោកត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសម្រាប់សមយុទ្ធនៅលើផ្ទៃសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ ។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់ គឺ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន៧៦០នាក់ ។ ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន […]

ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីកម្ពុជា ៖ ចិនមិនមែនជាអ្នកផ្តួចផ្តើមគំនិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោឡើយ

រាជធានីភ្នំពេញ ៖ ដើម្បីអស់ចម្ងល់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា គម្រោងជីកព្រែកនេះ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិនឡើយ ។ សម្ដេចតេជោ បានមានប្រសាសន៍ ដើម្បីឆ្លើយតបទៅនឹងកាសែតបរទេសដែលបានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិនក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» ជាសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានាចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេងក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ៖ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន ។ សម្ដេចតេជោ បានគូសបញ្ជាក់ឡើងវិញថា ៖ « គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមតែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ ។ សម្ដេចជំទាស់យ៉ាងដាច់ណាត់ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា ៖ គម្រោងព្រែកជីកនេះជាគំនិតផ្ដួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន » ។ […]

ព័ត៌មានជាតិ

ស្ត្រី កើតគីសសុដន់ម្នាក់ ក្រោយពី បានវះកាត់បាន រួចរាល់ ថ្លែងអំណរគុណ ដល់ ក្រុមគ្រូពេទ្យ មន្ទីពេទ្យកាល់ម៉ែត្រ ជាពិសេស សម្ដេច តេជោ និង សម្ដេចគតិព្រឹទ្ធ បណ្ឌិតដែល បាន ចំណាយថវិកា ព្រមឧបត្ថម្ភ គាំទ្រ ដល់ រូបគាត់ ក្នុងការ វះកាត់ នេះ

ខេត្ត​កំពង់ស្ពឺ​ ៖ ​បន្ទាប់​ពី​ធ្វើការ​វះ​​កាត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ស្ត្រី​ដែល​ស្ពាយ​ដុំ​​គីស​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ពេល​នេះ​បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ឥត​ឧបមា​និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​មន្ទី​កាល់​ម៉ែត្រ​ ជា​ពិសេស​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ចំណាយ​ច​វិកា ​ព្រម​ឧបត្ថម្ភ​គាំទ្រ​ដល់​រូប​គាត់​ក្នុង​ការ​វះកាត់​នេះ​។ ស្ត្រី​ឈ្មោះ​គង់ ​សា​រុំ​ បាន​បន្ត​ថា ក្រុម​គ្រូពេទ្យ​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ឈាង​រ៉ា ជា​ច្រើន​នាក់​បាន​ប្រើ​ពេល​ជា​ច្រើន​ម៉ោង​តាំងពី​ម៉ោង8:00 រហូត​ដល់​ម៉ោង ១៧:៣០ នាទី​ល្ងាច​ ទើប​ការ​វះកាត់​សម្រេច​បាន​ជោគជ័យ100%​។ ​ក្នុង​នាម​សាមីខ្លួន​ផ្ទាល់​តែ​សូម​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ ព្រមទាំង​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​រូប​គាត់​ក្នុង​ការ​វះកាត់​នេះ​រហូត​ទទួល​បាន​ជោគជ័យ​និង​សុវត្ថិភាព​ទាំងស្រុង​។ ចំណែកឯ​អ្នកស្រី​គង់ ​សារី ​ដែល​ជា​បងស្រី​របស់​ស្ត្រី​គង់​សា​រុំ វិញ​ក៏​បាន​ថ្លែងអំណរគុណ​បន្ថែម​ផង​ដែរ ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ព្រមទាំង​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរ​ខេត្ត​កាល់​ម៉ែត្រ​ក៏​ដូច​ជាស​ម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្អូន​គាត់​ពេល​នេះ​គាត់​មាន​អារម្មណ៍​ថា​បាន​ប្អូន​គាត់​បាន​រួច​ផុត​ពី​ទុ​ក្ឋ​វេទនា នៃ​ជំងឺ​នេះ​ហើយ​។ ចំណែក​លោកយាយ​នួន​យី​ អាយុ88ឆ្នាំ​ដែល​ត្រូវជា​ម្ដាយ​របស់​ស្ត្រី​ឈ្មោះ​គង់​សា​រុំ ក៏​បាន​រៀបរាប់​ផង​ដែរ​ថា​ពេល​នេះ​គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​បន្ទាប់​ពី​កូនស្រី​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ពេល​នេះ​កូនស្រី​របស់​គាត់​បាន​រួច​ចាក​ផុត​ពី​ទុក​វេទនា​ដែល​ពី​មុន​មករ​ស់ទាំង​ត្រដរ​។​ពេល​នេះ​ជំងឺ​កាច​សាហាវ​យ​មួយ​ទាំងនេះ​បាន​ដាច់​របូត​ចេញពី​ខ្លួនប្រាណ​របស់​កូន​គាត់​ហើយ​។​កូន​គាត់​ពេល​នេះ​ដូច​មានជីវិត​រស់​ជា​ថ្មី​ម្ដងទៀត​យ៉ាង​ដូច្នោះ​ដែរ​។ កាយវិកា​ដ៏​សប្បុរស​របស់​ក្រុម​គ្រូពេទ្យ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ក្រុម​គ្រួសារ​គាត់​ទាំងមូល​សូម​សម្ដែង​នូវ​កតញ្ញូតាធម៌​និង​ការ​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ជួយ​ជ្រោមជ្រែង​កូនស្រី​របស់​គាត់​បាន​រួច​ចាក​ផុត​ពី​ទុក្ខ​លំបាក​មួយ​នេះ ហើយ​និង​ដឹងគុណ​ថ្នាក់ដឹកនាំ​ខេត្ត​និង​សម្តេច​តេ​ជោរ​ហូត​ពេញ​ញ​មួយ​ជីវិត​ ។ សូម​រំលឹក​ថា ស្ដ្រី​មាន​ជំងឺ​ដុំ​សាច់​លើ​សុដន់​អស់​រយៈពេល​​ជាង១៣​ឆ្នាំ គ្មាន​ថវិកា​ព្យាបាល ពេល​នេះ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ ត្រៀម​វះកាត់​ដោយ​ឥត​គិតថ្លៃ ក្រោម​ការ​ជួយ​ជ្រោមជ្រែង ពី​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​បានឃើញ​ការ​បង្ហោះ​តាម​បណ្ដាញ​ព​ត៌​មាន​អំពី​អ្នកជំងឺ​ម្នាក់​ឈ្មោះ គង់ សា​រុំ ភេទ​ស្រី អាយុ ៤៧​ឆ្នាំ រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​មាន​ជំងឺ​ដុំ​សាច់​នៅ​សុដន់​ខាងស្ដាំ​ជាង​១៣​ឆ្នាំ ហើយ​អ្នកជំងឺ​មាន​ស្ថានភាព​ក្រីក្រ​លំបាក គ្មាន​ទីពឹង […]