ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
រាជធានីភ្នំពេញ ៖ តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់បណ្តាញអង្គភាពពត៌មាន CRT News យេីងបានដឹងថា ៖ ទីតាំងបេីកល្បែងសុីសងខុសច្បាប់ប្រភេទទូបាញ់ត្រី កំពុងសំងំលេងយ៉ាងស្ងប់ស្ងាត់ សូម្បីមហាជនដែលជាអតិថិជន ចូលទិញទំនិញគ្រប់ប្រភេទ គឺមិនចាប់អារម្មណ៍សោះឡើយ ។
សូមបព្ជាក់ថា ៖ ទីតាំងល្បែងស៊ីសងបាញ់ត្រីខុសច្បាប់ ជ្រកក្រោមស្លាកផ្សារស្ទឹងមានជ័យថ្មី នេះ គឺស្ថិតនៅជាន់ក្រោមដី ផ្ញើរឡាននិងម៉ូតូ នៃផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ CRT News ឲដឹងបន្តទៀតថា ៖ អ្នកចូលលេងល្បែងភ្នាល់ប្រភេទទូបាញ់ត្រី នេះ គឺភាគច្រើនជាយុវជន យុវតី និងជាសិស្សសាលាដែលគេចសាលាចូលមកលេង។ ហើយចំពោះការភ្នាល់វិញ ភាគតិចណាស់ដែលបានឈ្នះប្រាក់ គឺម្ចាស់ទីតាំងនេះ
កេីបលុយពីអ្នកញៀនល្បែងរាប់លានរៀលក្នុងមួយថ្ងៃៗ រីឯអ្នកចាញ់ទៅលក់ឬក៏បព្ចាាំ របស់របរមកលេងស្រង់ដេីមបន្តទៀត ដូចសុភាសិតថា សេះដាច់យកសេះតាម តាមយូរលង់ទៅៗ បង្កើតទៅជាចោរកម្មផ្សេងៗ។
បណ្តាញផ្សព្វផ្សាយ CRT News បានធ្វេីការទាក់ទងសម្ភាសន៍ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ លោកឆ្លេីយប្រាប់វិញថា ៖ លោកមិនមានតួនាទីទេ ព្រោះផ្សារស្ទឹងមានជ័យថ្មី នេះជាផ្សារឯកជន។
រីឯ លោក ផាន់ ចាន់ណា មេប៉ុស្តិ៍ស្ទឹងមានជ័យ១ តប CRT News យេីងវិញថា៖ កាលពីប៉ុន្មានខែមុន ក្រោមគណ:បព្ជាារការខណ្ឌមានជ័យ ដឹកនាំដោយអភិបាលខណ្ឌរង បានចុះបង្រា្កបដោយបានធ្វើកិច្ចសន្យាមិនអោយមានល្បែងស៊ីសងខុសច្បាប់ឡេីយ។
បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី១ តាមរយ:បណ្តាញផ្សព្វផ្សាយ CRT News បងប្អូនក៏សូមសំណូពរដល់ លោក សេង គន្ធ អភិបាលខណ្ទមានជ័យ សូមលោកមេត្តាជួយចុះពិនិត្យរដ្ឋបាលទីតាំងផ្សារស្ទឹងមានជ័យថ្មី នេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសសិស្សនុសិស្សដែលគេចសាលារៀន ដោយអនុវត្តន៍ប្រតិបត្តិតាម គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់, ចោរកម្មផ្សេងៗ ,ហឹង្សា, គ្រឿងញៀន...។ល។ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។
អង្គភាពសារពត៌មាន CRT News យេីងផ្សព្វផ្សាយគ្មានចេតនាញុះញង់ដាក់សម្ភាធដល់បុគ្គលណាឬអង្គភាពណាឡេីយ គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។
CRT News រងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងបេីកល្បែងបាញ់ត្រី ជ្រកក្រោមស្លាកផ្សារស្ទឹងមានជ័យថ្មី ដែលបេីកលេងល្បែងភ្នាល់ខុសច្បាប់ ពង្វក់អារម្មណ៍សិស្សា
នុសិស្ស និងយុវជន គឺនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕