រាជធានីភ្នំពេញ ÷បើយោងតាមប្រជាពលរដ្ឋ៥គ្រួសារ ដែលសំណូមពរចំពោះប្រមុខរាជរដ្ឋាភិបាលកំពូលៗដែលជាឲ្យថ្នាក់ដឹកនាំជាតិ ពិសេសសំណូមពរគោរពចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអន្តរក្រសួងពាក់ព័ន្ធ សូមមេត្តាធ្វើការស្រាវជ្រាវអង្កេតដើម្បីមានដំណោះស្រាយជូនពួកគាត់ផង ថ្វីត្បិតពួកគាត់ទាំងអស់នោះក៏មិនទាន់មានដំណោះស្រាយដូចប្រជាពលរដ្ឋដទៃៗទៀត ដែលបានអាស្រ័យផលនៅលើដីក្នុងភូមិសាស្ត្របឹងតាមោកស្ថិតនៅ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នោះនៅឡើយទេ ហើយពលរដ្ឋទាំងអស់នោះហ៊ានស្បថចំពោះមុខច្បាប់ផងដែរ។
ទន្ទឹមនឹងនេះសូមរំលឹកដោយបញ្ជាក់ឡើងវិញផងដែរថា÷ កន្លងមកមានដីចំនួន១៦ហិចតារបស់លោកស្រី ហួយ តារាវី មិនមានស្ថាប័នអង្គភាព ឬ អាជ្ញាធរមន្ត្រីពាក់ព័ន្ធណាបានមកដោះស្រាយជូនគាត់នៅឡើយទេរហូតមកទល់ថ្ងៃបច្ចុប្បន្នថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ ហើយលោកស្រីនៅតែបន្តអំពាវនាវទាំងការជូនដំណឹងដល់ប្រមុខរាជរដ្ឋាភិបាលតាមរយៈបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនកន្លងមកជូនថ្នាក់ដឹកនាំជាតិកំពូលៗឲ្យបានដឹងផងដែរ ហើយជាងនេះទៅទៀតលោកស្រី ហួយ តារាវី ក៏បានដាក់លិខិតជូនដល់អង្គភាពស្ថាបនពាក់ព័ន្ធ មានដូចជាជម្រាបដំណឹងជូនដល់ខុទ្ទកាល័យសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញជាដើម ដើម្បីជួយដោះស្រាយនៅដីអាស្រ័យផលទាំង១៦ហិចតាជូនលោកស្រីដូចប្រជាពលរដ្ឋដែលត្រូវបានដោះស្រាយរួចនៅក្នុងតំបន់ភូមិសាស្ត្រ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយឲ្យលោកស្រីក៏ដូចប្រជាពលរដ្ឋទាំង៥គ្រួសារដែលបានរៀបរាប់ខាងលើនោះ។
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋទាំង៥គ្រួសារ រួមជាមួយលោកស្រី ហួយ តារាវី នៅតែជឿជាក់ថា សម្ដេចបបវធិបតី ហ៊ុនម៉ា ណែត នឹងមិនទុកឲ្យរឿងនេះដោយអូសបន្លាយដូចជម្ងឺអាសន្នរោគ បន្តអូសបន្លាយតទៅទៀតទេ ដើម្បីឲ្យមានវិធានការដោះស្រាយជុំវិញបញ្ហាទាំងអស់នេះចំពោះពួកគេ។
ជាការពិតជុំវិញករណីនៃការតវ៉ារបស់ពលរដ្ឋប៉ុន្មានគ្រួសារទាំងអស់នេះ គឺសូមបញ្ជាក់ថា÷ មិនទាន់មាននរណាចេញមុខដោះស្រាយឲ្យពួកគេនៅឡើយទេ ដើម្បីឲ្យពួកគេទទួលបាននូវការតបស្នងត្រឡប់មកវិញដែលពួកគេបានអាស្រ័យផលតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតមកដល់បច្ចុប្បន្នគឺព្រះរាជាណាចក្រកម្ពុជាក្រោមកិច្ចការដឹកនាំរបស់សម្ដេចមហារបបរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តឲ្យពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចដូចាម្តេចតេជោបន្តទៅទៀត។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះសារព័ត៌មានរបស់យើងធ្លាប់ទទួលដំណឹងចេញពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលបានអាងថា ដីខាងលើនេះគឺជាដីអនុក្រឹត្យរបស់រដ្ឋ ខណះអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ÷ សម្តេចពិតជាសោកស្តាយណាស់ដែលមានមន្ត្រីមួយចំនួនធ្វើដូច្នោះឈានទៅដល់ការចុះហត្ថលេខាខុសលើអនុក្រឹត្យនោះ តែសម្តេចបន្តថាមិនអីទេទុកឲ្យសម្តេចជាអ្នកធ្វើការរឿងអនុក្រឹត្យនោះទៅចុះ។ហើយកន្លងមកពលរដ្ឋមួយចំនួនបានដោះស្រាយរួចក៏ប៉ុន្តែនៅឡើយពលរដ្ឋខាងលើនេះនៅមិនទាន់ដោះស្រាយជូនរបស់ពួកគេ នេះបើយោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋទាំងអស់នោះ។
អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកនូវព័ត៌មានបន្ថែមទៀត ចេញពីស្ថាបនពាក់ព័ន្ធរបស់ជាតិ និងប្រភពនានាដើម្បីធ្វើការផ្សព្វផ្សាយបន្តគ្រប់ពេលវេលា និងម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៅកម្ពុជាក្នុងកិច្ចការនយោបាយដឹកនាំសង្គមកម្ពុជាឲ្យបានរុងរឿងបន្តទៅទៀត។ សូមអរគុណ៕