រាជធានីភ្នំពេញ៖ (ទំនប់កប់ស្រូ)វ៖ ដូចពាក្យចាស់លោកពោលថា៖ ដំរីងាប់គឺមិនអាចយកអង្អេរមកបាំងជិតឡេីយ យ៉ាងណាមិញករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាង អ្នកស្រី ហួយ តារាវី និង ឧកញ្ញា អ្នកមានលុយម្នាក់ ដែលចាយលុយលែងអស់ ទៅហើយនោះ គឺជាប្រធានបទក្តៅ ហើយក៏ត្រូវបានបណ្ដេញសារព័ត៌មានក្នុងស្រុកជាច្រេីនអង្គភាពចុះផ្សាយយ៉ាងព្រោងព្រាត ពេញផ្ទៃប្រទេស រហូតដល់ខ្ទរខ្ទារដល់ព្រះឥន្ទ រហូតសម្តេចស្នើដល់អធិការកិច្ចនិងក្រសួងពាក់ព័ន្ធចុះសេុីបអង្កេតរកការពិតហេីយ។ ដែលករណីនេះផងដែរពាក់ព័ន្ធទៅនឹងការចាប់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាក់ពន្ធនាគាររហូតបច្ចុប្បន្ននេះ និងអ្នកខ្លះទៀតត្រូវតុលាការចេញដិកាចាប់ខ្លួន ក្នុងនោះក៏មាន អ្នកស្រី ហួយ តារាវី ក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួនផងដែរ។
សូមបញ្ជាក់ថា៖ អ្នកស្រី ហួយ តារាវី ជាអ្នកតំណាងឱ្យបងប្អូនប្រជាពលរដ្ឋចំនួន១៨ គ្រួសារ ដែលរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៨០ជាងមកម្លេស ដែលកាលណោះដីនៅតំបន់ទំនប់កប់ស្រូវនេះ គឺមានបងប្អូនប្រជាពលរដ្ឋខ្លះបានបង្កបង្កើនផលដូចជា៖ អ្នកខ្លះដាំឈូក, អ្នកខ្លះទៀតធ្វើស្រែរនាដូវប្រាំង គឺតាំងពីឪពុកម្ដាយតរៀងរហូតមកទល់និងបច្ចុប្បន្ននេះ។
ប៉ុន្តែជាអកុសលមកដល់ឆ្នាំ២០២៣ ត្រូវបាន ឧកញ្ញ៉ាដែលជាអ្នកមានលុយចាយលុយលែងអស់ បានធ្វេីប្លង់កម្មសិទ្ធ ផ្ទេរតៗគ្នា ដែលមន្រ្តីជំនាញមិនបានគិតពីដីនេះមានវិវាទនោះទេ គឺបន្តចេញបណ្ណកម្មសិទ្ធដែលគ្របដណ្តប់លេីផ្ទៃដីអ្នកស្រី ហួយ តារាវី ទៅវិញ។
ដោយសារកេីតទុក្ខមិនសុខចិត្តណាមួយត្រូវបានតុលាការរាជធានីភ្នំពេញ ចេញដីកាចាប់ខ្លួនផង ដោយត្រូវរងនូវភាពអយុត្តិធម៌ ដែលត្រូវបានអ្នកមានលុយចាយមិនអស់ប្តឹងខ្លួនផង រីឯខ្លួនទៀតសោតត្រូវបានតុលាការចេញដីកាចាប់ខ្លួនទៀត ដែលកត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកស្រី ហួយ តារាវី ពិបាកគឺរស់ជាងស្លាប់ទៅទៀតនោះ អ្នកស្រី ហួយ តារាវី បានបន្តដាក់ពាក្យប្ដឹងតាំងពី រដ្ឋបាលខណ្ឌព្រែកព្នៅ , រដ្ឋបាលរាជធានីភ្នំពេញ , ក្រសួងយុត្តិធម៌, ក្រសួងដែនដីនគរូបនីយកម្ម, ក្រសួងមហាផ្ទៃ, ស្ថាប័នសម្របសម្រួលវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងតាមបណ្តាញសារព័ត៌មាននានា, និងជាពិសេសទៀតនោះ អ្នកស្រី ហួយ តារាវី បន្តដាក់ពាក្យបណ្តឹងដល់ខុទ្ទកាល័យសម្តេតតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ , នាយកខុទ្ទកាល័យ សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ភាពតស៊ូជម្នះនូវអយុត្តិធម៌ចំពោះ លោកស្រី ហួយ តារាវី គឺពិតជាព្រះរស់បានឃើញយ៉ាងពិតប្រាកដមែន ហើយក៏មិនមែនជាក្តីស្រមៃនោះឡើយ! គឺព្រះរស់នោះគឺ សម្តេចទាំងទ្វេនេះឯង (សម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត) សម្តេចទាំងទ្វេលោកបានក៏បានស្នេីសុំឲ្យក្រសួងពាក់ពន្ធ ចុះអធិការកិច្ច ដេីម្បីសេុីបអង្កេតរកការពិតផងដែរ។
មជ្ឈដ្ឋានសង្គមស៊ីវិល ក៏ដូចជាមហាជនទូទៅ រង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់និងចាំមេីលថា៖ តេីមន្ត្រីគ្រាប់ល្ពៅរូបណាខ្លះ ដែលត្រូវបានអស់តំណែង បុណ្យសក្ខ ដែលពាក់ព័ន្ធនឹងការចេញ ប័ណ្ណកម្មសិទ្ធិអោយពីមួយទៅមួយទាំង ផ្ទៃដីទាំង១៦ ហិចតានេះ ដែលនៅមានវិវាទនៅឡើយនោះ?
នេះជានាទីត្រូវឆ្កឹះឆ្កៀលសាច់ស្អុយចោលហើយ មិនទុកឡើយមន្ត្រី, អាជ្ញាធរដែលធ្វើបាបរាស្ត្រ ហើយនេះផងដែរជា យុគសម័យ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧ នេះឯង៕
យោងតាមប្រភពពី ហ្វេសប៊ុក បណ្ឌិតសភា ចក្រភពខ្មែរអង្គរ