ខេត្តស្វាយរៀង៖ ឈ្មួញទាំងតូចធំសម្រុកដឹកជញ្ជូនសត្វពាហន (សត្វគោ) តាមរថយន្ត និង រុឺម៉ក ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម បានយ៉ាងគគ្រឹកគគ្រេង និងដោយរលូន មិនទាក់ភ្នែកមន្ត្រីជំនាញ និងមន្រ្តីនៃច្រករបៀងតំបន់ព្រំដែនខ្សែដែកឡើយ។ ដែលក្រុមឈ្មួញសម្រុកដឹកគោហែលឆ្លងទឹក ស្ថិតនៅច្រករបៀង តំបន់ព្រំដែនខ្សែដែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមឈ្មួញទាំងតូចធំ ដឹកសត្វគោតាមរុឺម៉កជាច្រើនគ្រឿង យកទៅលក់ឱ្យក្រុមឈ្មួញវៀតណាមមិនដែលឃើញមានអាជ្ញាធរមាន អាជ្ញាធរពាក់ព័ន្ធណាចុះធ្វើការណែនាំនិងបង្ក្រាបនោះទេ! គឺបណ្តោយអោយក្រុមឈ្មួញទាំងនោះសម្រុកនាំគោហែលឆ្លងទឹកចេញទៅលក់នៅប្រទេសវៀតណាមដោយសេរី។
ចំណែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅច្រករបៀងតំបន់ព្រំដែនខ្សែរដែក ស្រុករមាស ហែករក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យពួកឈ្មួញសម្រុកដឹកជញ្ជូនគោឆ្លងហែលទឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមអំពេីចិត្តមហាជនក៍ដូចប្រជាពលរដ្ឋ បានលើកឡើងជាចម្ងល់ថា៖ តើក្រុមឈ្មួញសម្រុកដឹកជញ្ជូនសត្វគឆ្លងដែនទៅប្រទេសវៀតណាម ឆ្លងហែលតាមទឹកបែបនេះស្របតាមច្បាប់អនុញ្ញាតិ ឬមិនស្របច្បាប់យ៉ាងណានោះទេ ? ចំណែកក្រុមឈ្មួញដែលសម្រុកដឹកសត្វគោឆ្លងហែលទឹកឆ្លងដែនទៅលក់នៅ្រទេសវៀតណាម ដែលបានធ្វើសកម្មភាពនេះយូរឆ្នាំមកហើយ ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចជំនាញណាចុះមកត្រួតពិនិត្យ, ទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ធភាពម្តងណាឡើយ! រីឯមេប៉ុស្តិ៍ប្រចាំច្រករបៀងតំបន់ព្រំដែនខ្សែរដែក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធច្រកមួយនេះ មិនទាន់ចាត់វិធានការទប់ស្កាត់ពួកឈ្មួញ ដឹកសត្វគោហែលឆ្លងទឹកនិងឆ្លងដែនចេញទៅលក់នៅ ប្រទេសវៀតណាម នៅឡើយនោះទេ!។
ប្រជាពលរដ្ឋខេត្តស្វាយរៀង សុំស្នើរដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាចុះពិនិត្យ មេប៉ុស្ដិ៍ ច្រករបៀងតំបន់ព្រំដែនខ្យែរដែក បើកដៃអោយក្រុមឈ្មួញទាំងតូចធំ សម្រុកដឹកសត្វគោឆ្លងហែលទឹកឆ្លង ដែនទៅលក់នៅប្រទេសវៀតណាម នេះផងទាន៕



