ខេត្តស្វាយរៀង៖ គយច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយ ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត ពីក្រុមឈ្មួញដឹកទំនិញ ក្នុងខេត្តស្វាយរៀង ក៏ដូចជាឈ្មួញតូចធំ មកពីបណ្តាលខេត្តនានា កំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ចេញពីប្រទេសវៀតណាម។
ជារៀងរាល់ថ្ងៃតាមរថយន្តធំៗ និងរថយន្តកូរ៉េ រថយន្ត រម៉កសន្តោងវែងៗ យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយច្រកនេះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមចាត់មន្ត្រីជំនាញ ចុះមកអធិការកិច្ចផង សូម ឯកឧត្តម គុណ ញឹម អគ្គនាយករដ្ឋករគយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យមេគយចល័ត និងច្រកបុសមន ប្រើកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ គ្មានចេញវិក័យប័ត្រ ម្យ៉ាងវិញទៀតឡានទឹកហៀៗទ្រុង ដែលបណ្តាលឲ្យខូចផ្លូវជាតិយ៉ាងខ្លាំងផងដែរ។
ប្រភពពីបងប្អូនពលរដ្ឋបានឲ្យដឹងថា៖ ឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាម ចូលក្នុងខេត្តស្វាយរៀង និងឈ្មួញមកពីបណ្តាលខេត្តនានា សម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៍សំខាន់ របស់មេគយចល័ត និងបក្ខពួកបែងចែកផលប្រយោជន៍គ្នាធ្វើមានធ្វើបាន មិនខ្វល់ពីការរិះគន់ នឹងហានិភ័យផ្លូវថ្នល់ ដែលជាប្រយោជន៍រួម របស់បងប្អូនពលរដ្ឋជារួមក្នុងមូលដ្ឋាន ដូចកន្លងមកឡានដឹកទំនិញរហូតក្រឡាប់ជាញឹកញាប់ក៏មានដែរ។
ទន្ទឹមនឹងនេះឈ្មួញធំតូច ក្នុងខេត្តស្វាយរៀង និងឈ្មួញដ៏ទៃទៀតមកពីខេត្តផ្សេងៗ ដឹកទំនិញខ្លះគេចពន្ធ ឬបង់ពន្ធមិនគ្រប់ក៏មានដែរចេញពីប្រទេសវៀតណាម ដូចជា៖ ផ្លែឈើ, ពូក ,តុជ័រ ,ធុងជ័រកៅអីជ័រ ,ដែកលួស, កូនរទេះ ,មី , នឹងគ្រឿងកុំប៉ុងគ្រប់មុខ ជាដើម។
ដូច្នេះហើយ ឯកឧត្តម គុណ ញឹម អគ្គរដ្ឋករគយកម្ពុជា និង ឯកឧត្តម អូន ព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ពិនិត្យឡើងវិញផង ចំពោះមេគយធំៗ ច្រកទ្វារភាគីព្រំដែនបុសមន និង សមត្ថកិច្ចពាក់ព័ន្ធ អង្គុយចាំយកលុយជាច្រើនស្ថាប័ន មិនចេញវិក័យបត្រឲ្យ ត្រូវបានរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋបញ្ជាក់ឲ្យដឹងថា៖ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រជាពលរដ្ឋខេត្តស្វាយរៀង សុំស្នើរដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សូមមេត្តាចាត់ មន្ត្រីជំនាញខេត្តចុះពិត្យ និងអធិការកិច្ចច្រកព្រំដែនបុសមននេះផងទាន!៕

.jpg)
.jpg)
.jpg)

