Related Articles
ក្រសួងអប់រំ បញ្ជាក់ពីការបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យតាមដានសុខភាពសិស្ស និងបុគ្គលិកអប់រំ ពិសេសពាក់ព័ន្ធចំណីអាហារហាមឃាត់ទាំង ៦ប្រភេទ
ក្រសួងអប់រំ បញ្ជាក់ពីការបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យតាមដានសុខភាពសិស្ស និងបុគ្គលិកអប់រំ ពិសេសពាក់ព័ន្ធចំណីអាហារហាមឃាត់ទាំង ៦ប្រភេ ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់ ជាពិសេសការជ្រើសរើសចំណីអាហារ ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងការសិក្សា។ ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលទើបរំលឹកជាថ្មី អំពីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារដ្ឋ និងសាលាឯកជន។ លោកបន្តថា ការពិនិត្យតាមដានសុខភាពសិស្សានុសិស្ស នឹងធ្វើឡើងតាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយៈយន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតណែនាំសាលារៀនទូទាំងប្រទេស ឱ្យចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ប្រភេទ ដើម្បីជៀសផលប៉ះពាល់មកលើសុខភាពសិស្ស ដែលអាចជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។ លោក រស់ សុវាចា បន្ថែមថា «ក្រសួងអប់រំ យុវជន និងកីឡាជឿជាក់ថាវិធានការ ហាមឃាត់ការលក់ ចំណីអាហារទាំង ៦ប្រភេទនេះ នឹងចូលរួមទប់ស្កាត់ ករណីសិស្សពុលអាហារកន្លងមក តាមរយៈការដាស់តឿន ឱ្យមានការគិតគូរប្រុងប្រយ័ត្នរឹតតែខ្ពស់ […]
សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពនៃការជួបជុំរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនៗចៅៗ ក្នុងឱកាសថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសប៊ែលហ្ស៊ិក មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីការជួបជុំរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនៗចៅៗរបស់សម្តេច ដើម្បីអបអរខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាទម្លាប់ក្រុមគ្រួសាររបស់សម្តេច មិនមែនដែលរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅ និងទទួលទានអាហារជុំគ្នានោះឡើយ។ សម្តេចបានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយខ្លឹមសារ យ៉ាងដូច្នេះថា «កូនៗ និងចៅៗ មកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំ ដែលមិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ។ ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេ ព្រោះខ្លះជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ»។ សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់និស្សិត និងសិក្ខាកាមនៅឡាវ ឱ្យប្រឹងសិក្សារៀនសូត្រ យកចំណេះមកបម្រើជាតិ
វៀងច័ន្ទ, ឡាវ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឡាវភ្លាម នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងសិក្ខាកាមរបស់កម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវ ប្រមាណ ៨៦រូប។ ក្នុងជំនួបនោះលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។ លោកស្រីឯកអគ្គរាជទូត បានឱ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ នាំឱ្យមានលំបាកក្នុងការប្តូរប្រាក់។ លោកស្រីបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។ លោកស្រី បានឱ្យដឹងទៀតថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំហើយនោះ ក៏មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស […]