ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាល់ការប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឲ្យបាន

រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាល់ការប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឲ្យបាន ដើម្បីរួមចំណែកទប់ស្កាត់ បានទាន់ពេលវេលា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងយុទ្ធពលខេមរភូមិន្ទ ត្រូវចែកជាកម្លាំង ដែលមានឧត្តមគតិស្មោះត្រង់ជូនជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាពរាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផល នៃនយោបាយឈ្នះឈ្នះ នៃអគ្គមគ្គុទេសន៍ឯកតេជោសែន ឱ្យបានគង់វង្ស រួមចំណែកយ៉ាងសកម្ម ក្នុងការកសាងពង្រឹងនិតិរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងត្រៀមលក្ខណៈគ្រប់កាលៈទេសៈបំពេញរាល់ប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។ សម្ដេចធិបតីថា ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទ ចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ជា រហូតដល់កងឯកភាព ឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។ សម្ដេចធិបតី គូសបញ្ជាក់ថា […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារលោក សាស្ត្រាចា្យ សំបូរ ម៉ាណ្ណារ៉ា

រាជធានី ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសាររំលែកទុក្ខផ្ញើជូនក្រុមគ្រួសាររបស់លោក សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដែងសេចក្ដីក្រៀមក្រំ និងសោកស្ដាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ សាររំលែកទុករបស់សម្ដេចប្រធានព្រឹទ្ធសភាបានសរសេរថា៖«វេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក […]

ព័ត៌មានជាតិ

ក្រសួងសាធារណការ ព្រមានចាត់វិធានការតឹងរ៉ឹងចំពោះការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ

រាជធានី ភ្នំពេញ ៖ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិ ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរ យានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឲ្យបាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើ យានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ និងចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថានាពេលកន្លងមកមានរថយន្តមួយចំនួន បានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះ មិនត្រឹមត្រូវ ជាពិសេសកាលពីពេល ថ្មីៗនេះមានរថយន្តចំនួន ០៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជី […]

ព័ត៌មានជាតិ

សម្ដេចធិបតី៖ «មិនគួរឱ្យមានករណីមិនទទួលព្យាបាលអ្នកជំងឺដែលគ្មានប្រាក់នោះឡើយ»

ខេត្តសៀមរាប ៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលា នូវក្របសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ សុចរិតភាព និងប្រកបដោយសីលធម៌។ ទាំងនេះ ជាអនុសាសន៍ក៏ជាការអំពាវនាវរបស់នាយរដ្ឋមន្ត្រីកម្ពុជាទៅកាន់គ្រូពេទ្យ។ អនុសាសន៍នេះ ត្រូវគេមើលឃើញថា មានតម្លៃនិងចំកាលៈទេសៈ។ ចំកាលៈទេសៈដោយសារមាន ការរិះគន់ ជាហូរហែពីសាធារណជនទៅលើក្រមសីលធម៌គ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា។ សម្តីគ្រូពេទ្យមិនសមរម្យ គ្រូពេទ្យគិតតែថវិការជាធំ សំខាន់ជាងអាយុជីវិតពលរដ្ឋ។ ពលរដ្ឋក្រីក្រត្រូវគ្រូពេទ្យមួយចំនួនរើសអើង ឬមិន ទទួលព្យាបាលជំងឺជាដើម។ ការរិៈគន់ពីភាពអវិជ្ជមានគ្រូពេទ្យនៅកម្ពុជាបែបនេះ បានកើតមានជាយូរមកហើយ ហើយបានក្លាយជា ជំងឺសង្គមមួយដែរ។ ពិសេសបញ្ហានេះ បានធ្វើឱ្យពលរដ្ឋជាច្រើនបារម្ភនិងខ្វល់ខ្វាយពីការដែលខ្លួនមានជំងឺ គ្មានថវិកាចូលព្យាបាលខ្លួន។ ទំនងជាសម្តេចនាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជាបានដឹងរឿងរ៉ាវដែលពលរដ្ឋខ្វល់ខ្វាយនេះដែរ។ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «គ្រូពេទ្យត្រូវធានាថាគ្មានអ្នកណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែ ទាំព្យាបាល ដោយសារតែស្ថានភាពសង្គមសេដ្ឋកិច្ចរបស់បុគ្គលឬគ្រួសារ ទំនៀបទម្លាប់ សាសនានិងនិន្នាការ នយោបាយឡើយ»។ សម្តេចធិបតី ហ៊ុន […]

ព័ត៌មានជាតិ

ភរិយានាយករដ្ឋមន្ត្រី ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន២៩៦នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដោយផ្តល់ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់សមាជិកនៃមូលនិធិត្រីចក្រយានយន្តកម្ពុជា ចំនួន ២៩៦នាក់ នៅ សាលារាជធានីភ្នំពេញ ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកក្តីស្រលាញ់របស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ជាមួយសមាជិកនៃមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពសប្បុរសធម៌ក្នុងសង្គមកម្ពុជាផងដែរ នេះបើតាមតេឡេក្រាមរបស់ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិរក្សត្រីចក្រយាន (ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៣៦ មកម្ល៉េះ។ សមាជិកចំនួន ២៩៦ នាក់ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Sunwah Group ជួបសម្តែងការគួរសម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា ក្រុមហ៊ុន Sunwah Group មានទីស្នាក់ការកណ្តាលនៅហុងកុង ប្រទេសចិន។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។ នៅកម្ពុជា ក្រុមហ៊ុន Sunwah […]

ព័ត៌មានជាតិ

មន្ត្រីថ្នាក់ក្រោមប្ដឹងមេខ្លួនឯង ជាអភិបាលស្រុកទៅនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំដកតំណែង

ខេត្តព្រះវិហារ ៖ មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកឆែប និងក្រុមប្រឹក្សាស្រុកទាំង៨ បានសម្រេចដាក់ពាក្យប្ដឹងទៅសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយសុំដក ឬកែសម្រួលលោក ឡង់ សុបិន ពីអភិបាលស្រុកឆែប នេះបើយោងតាមលិខិតដែលទើបទទួលបាននៅថ្ងៃទី០៨ ខែមេសា នេះ។ នៅក្នុងលិខិតនោះបានអះអាងថា “យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារសោះឡើយ ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់…៕

ព័ត៌មានសន្តិសុខសង្គម

ក្រុមអាជីវករផ្សារស្ពឺ ស្រុកចំការលើ ផ្អើលឈុល ចោទមេតុងទីនវេចលុយ៥០លានដុល្លាររត់បាត់?

ខេត្តកំពង់ចាម ៖ ក្រុមអាជីវករលក់ដូរនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ បានភ្ញាក់ផ្អើលឆោឡោ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយសារតែមេតុងទីនឈ្មោះ សាន សុវណ្ណាលីស អាយុ៣១ឆ្នាំ រួមនឹងប្ដី បានរត់គេចខ្លួនបាត់ចេញពីតូបលក់ដូររបស់ខ្លួន រួមទាំងលុយដែលឆបោកពីអាជីវករ និងប្រជាពលរដ្ឋ មានរហូតដល់ជាង៥០លានដុល្លារឯណោះ ។ គេមិនដឹងថា មេតុងទីនរូបនេះគេចខ្លួនទៅដល់ណាទេ ចំណែកសមត្ថកិច្ចវិញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនមេតុងទីនរូបនេះ ប៉ុន្តែចំនួនលុយមិនដឹងថា តើមានជាង៥០លានដុល្លារដែរឬក៏អត់ ? លោក ឡាយ ម៉េងលី អ្នករងគ្រោះមួយរូបបានរៀបរាប់ថា គាត់លេងតុងទីនជាមួយនឹងស្ត្រីរូបនេះ ដោយក្នុងមួយក្បាលត្រូវបង់២០ដុល្លារក្នុងមួយថ្ងៃ ។ គាត់ចាប់ផ្ដើមលេងតាំងពីខ្សែទី១រហូតដល់ខ្សែទី៥២ គឺលេងបានការប្រាក់ដោយត្រូវបង់តែចំនួន១៧ដុល្លារប៉ុណ្ណោះ ហើយចំនួនថ្ងៃដែលត្រូវលេងមានរហូតដល់៤៨ថ្ងៃ ។ លោក ម៉េងលី និយាយទៀតថា ការលេងតុងទីននេះ គឺតាមបណ្ដាញសង្គមហ្វេសប៊ុករបស់មេតុង ទីនឈ្មោះ សាន សុវណ្ណាលីស ដែលមានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំពោះគោលការណ៍ តុងទីនក្បាល២០ដុល្លារ មានរហូតដល់ ១៥ចំណុច ក្នុងនោះរួមមាន […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី

រាជធានីភ្នំពេញ ៖ ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដោយប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានខ្លឹមសារទាំងស្រុងដូច្នេះថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ។ នៅក្នុងឱកាសអវត្តមាននៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុង […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវ អោយ ពង្រឹង ប្រជា ធិប តេយ្យ និង យុត្តិធម៌ សង្គម

រាជធានីភ្នំពេញ ៖ព្រះមហាក្សត្រ កម្ពុជា នៅ ព្រឹក ថ្ងៃ ទី ៣ ខែ មេ សា បាន អំពាវនាវ អោយ ព្រឹ ទ្ឋ ស ភា អាណត្តិ ថ្មី ពង្រឹង ប្រជាធិបតេយ្យ នៅ ក្នុង ប្រទេស កម្ពុជា ព្រមទាំង ធានា អោយ បាន យុត្តិធម៌ សង្គម ។ ព្រះមហាក្សត្រ បាន ធ្វើការ អំពាវនាវ បែប នេះ ក្នុងអំឡុងពេល ព្រះ អង្គ ថ្លែង ព្រះរាជ សុន្ទ កថា បើក កិច្ចប្រជុំ លើក ដំបូងរ ប់ ព្រឹ ទ្ឋ សភា អាណត្តិ […]