ព័ត៌មានជាតិ

ភរិយានាយករដ្ឋមន្ត្រី ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន២៩៦នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ដោយផ្តល់ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់សមាជិកនៃមូលនិធិត្រីចក្រយានយន្តកម្ពុជា ចំនួន ២៩៦នាក់ នៅ សាលារាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកក្តីស្រលាញ់របស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា ជាមួយសមាជិកនៃមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពសប្បុរសធម៌ក្នុងសង្គមកម្ពុជាផងដែរ នេះបើតាមតេឡេក្រាមរបស់ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិរក្សត្រីចក្រយាន (ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៣៦ មកម្ល៉េះ។

សមាជិកចំនួន ២៩៦ នាក់ របស់មូលនិធិត្រីចក្រយានកម្ពុជា ទទួលបានប្រាក់ខែទៀងទាត់ ដែលពួកគេអាចបើកបានបីដងក្នុងមួយខែ ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្សត្រីចក្រយាន(ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៣៦ មកម្លេះ ។ សមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំង ២៩៦ នាក់នេះ ទទួលបានប្រាក់ខែជាទៀងទាត់ ដោយក្នុងមួយខែពួកគាត់អាចបើកបានចំនួន ៣ដង ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការបង្កើតមូលនិធិនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕

crt

Leave a Reply

Your email address will not be published.