ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវ អោយ ពង្រឹង ប្រជា ធិប តេយ្យ និង យុត្តិធម៌ សង្គម

រាជធានីភ្នំពេញ ៖ព្រះមហាក្សត្រ កម្ពុជា នៅ ព្រឹក ថ្ងៃ ទី ៣ ខែ មេ សា បាន អំពាវនាវ អោយ ព្រឹ ទ្ឋ ស ភា អាណត្តិ ថ្មី ពង្រឹង ប្រជាធិបតេយ្យ នៅ ក្នុង ប្រទេស កម្ពុជា ព្រមទាំង ធានា អោយ បាន យុត្តិធម៌ សង្គម ។

ព្រះមហាក្សត្រ បាន ធ្វើការ អំពាវនាវ បែប នេះ ក្នុងអំឡុងពេល ព្រះ អង្គ ថ្លែង ព្រះរាជ សុន្ទ កថា បើក កិច្ចប្រជុំ លើក ដំបូងរ ប់ ព្រឹ ទ្ឋ សភា អាណត្តិ ទី ៥ ។

នៅ ក្នុង ព្រះរាជ សុន្ទរកថា ព្រះមហាក្សត្រ ក៏ បាន អំពាវនាវ ផង ដែរ អោយ ព្រឹទ្ធសភា ការពារ ផល ប្រយោជន៍ សាធារណ : និង យុត្តិធម៌ សង្គម ព្រមទាំង ឯកភាព ជាតិ សន្តិភាព និង ស្ថិរភាព សង្គម ដើម្បី ធានា ដល់ ក្តី សុខ របស់ ប្រជាជន ។
ការ បើក កិច្ចប្រជុំ ដំបូង របស់ ព្រឹទ្ធសភា អាណត្តិ ទី ៥ នេះ ក៏ សង្កេត ឃើញ មានការ ចូលរួម របស់ ឯកអគ្គរាជទូត ប្រទេស ជា ច្រើន ជា ពិសេស ឯកអគ្គរដ្ឋទូត អា មេ រិ ក ចិន និងជប៉ុន ផង ដែរ ។
បន្ទាប់ ពី ការ បើក កិច្ចប្រជុំ ដោយ ព្រះមហាក្សត្រ ហើយ នោះ ព្រឹ ទ្ឋ សភា នឹង បន្ត បោះ ឆ្នោត ជ្រើសរើស ប្រធាន និង អនុប្រធាន ទី ១ និង ទី ២ នៃ ព្រឹ ទ្ឋ សភា ផង ដែរ ៕
 

 

crt

Leave a Reply

Your email address will not be published.