Related Articles
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ រដ្ឋមន្ត្រី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចផងដែរ។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ […]
សម្ដេចតេជោ ហ៊ុន សែន៖ ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនបាច់ទុកទ
សម្ដេចតេជោ ហ៊ុន សែន៖ ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនបាច់ទុកទ ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ជាថ្មីថា ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនចាំបាច់ទុកនោះទេ ត្រូវលុបបំបាត់ចោលតែម្ដងទៅ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ននេះមានមនុស្សជាច្រើនពាន់នាក់ កំពុងប្រកបអាជីពអ្នកសារព័ត៌មាន ដូច្នេះកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវបានលុបបំបាត់នោះ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «និយាយពីសេរីភាពនៃសារព័ត៌មាន សារព័ត៌មានណាអាក្រក់ឲ្យវាទៅៗ។ មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ កំពុងតែធ្វើព័ត៌មានរាល់ថ្ងៃ មិចក៏ចាំគិតសារព័ត៌មានដែលវាអាក្រក់ប៉ុន្មាននាក់។ ស្ថាប័នព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ នាំគ្នាទៅគិតអាហ្នឹង គិតអាភាគតិច អត់គិតអាភាគច្រើនទេ»។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្ដខុស […]
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពអតីតកាល និងរំលេចថា សម្តេចជាបុរសសង្ហាជាងគេ ក្នុងភ្នែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយក
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពអតីតកាល និងរំលេចថា សម្តេចជាបុរសសង្ហាជាងគេ ក្នុងភ្នែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពពីអតីតកាលមួយសន្លឹកទៀត ជាមួយការមានប្រសាសន៍លេងសើចថា សម្តេចជាបុរសសង្ហាជាងគេក្នុងកែវភ្នែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោ បានគូសរំលេចយ៉ាងដូច្នេះ «ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណា និងកន្លែងណា? តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។ ឯរូបកាយ មិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថា ខ្ញុំជាបុរសសង្ហា និងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួល យកខ្ញុំជាប្តី»។ សម្តេចតេជោ បន្តថា «ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាត ជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ»។ ជាមួយការបង្ហោះរូបមួយសន្លឹកនេះ មានការពេញចិត្តច្រើនពីអ្នកលេងបណ្តាញសង្គម ហើយសរសើរពីសម្រស់សម្តេចតេជោ កាលនៅក្មេង ដែលស្តែងតាមរូបភាពនេះ៕